Wednesday, May 23, 2018

បញ្ជូន​មក​តុលាការ​ខេត្ត​កណ្ដាល​ភ្លាម​ បុគ្គលិក​ធនាគារ​អេស៊ីលីដា​ត្រូវ​ចៅក្រម​ស៊ើបសួរ​ដោះលែង,​ សាច់ញាតិ​​ចំអក​ដាក់​អ្នក​សារព័ត៌មាន​ឱ្យ​ថត​រូប​ជនល្មើស​

Credited: Fresh News (កណ្ដាល)​៖ បុគ្គលិក​ធនាគារ​​អេស៊ីលីដា​ម្នាក់​ ជាប់​ចោទ​ចំនួន​ពីរ​បទល្មើស​ ត្រូវ​បាន​លោក​ ងួន​ វុទ្ធី​ អនុប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ជា​ចៅក្រម​ស៊ើបសួរ​ សម្រេច​មិន​ឃុំ​ខ្លួន​រួច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ​ នៅ​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨​នេះ​ បន្ទាប់​ពី​សាកសួរ​មិន​ដល់​មួយ​ម៉ោង​ផង​ ។ អ្វី​ជា​ការ​កត់សម្គាល់​នោះ​គឺ​សាច់​ញាតិ​ជនត្រូវចោទ​ ទំនង​ជា​អ្នក​លូកដៃ​ចូល​សំណុំរឿង​នេះ​បាន​ចំអក​ឱ្យ​អ្នក​សារព័ត៌មាន​ ឱ្យ​ថតរូប​ជនល្មើស​នៅ​ក្នុង​រថយន្ត​ឯកជន​ដែល​ចាំ​ទទួល​ជនល្មើស​។ គេ​មិន​ដឹង​ថា​ អាថ៌កំបាំង​អ្វី​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្រេច​មិន​ឃុំ​ខ្លួន​នេះ​ទេ​ ហើយ​ថែម​ទាំង​សាច់​ញាតិ​ចំអក​ឱ្យ​អ្នក​សារព័ត៌មាន​ថែម​ទៀត​ផង​។ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ បញ្ជាក់​ថា​ ជនត្រូវចោទ​រូប​នេះ​ឈ្មោះ​ ញ៉ែម​ មីនា​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ ជាប់​ចោទ​ពី​បទ «ជេរ​ប្រមាថ​និង​ហិង្សា​ដោយ​ចេតនា​» ប្រព្រឹត្ត​នៅ​ភូមិ​ទឹក​ឃ្លាំង​ ឃុំ​ទឹក​ឃ្លាំង​ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​២៧​ ខែ​សីហា​ ឆ្នាំ​២០១៧​ តាម​មាត្រា​៣០៧ និង​មាត្រា​២១៧ នៃ​ក្រម​ព្រហ្មទណ្ឌ។ មន្រ្តីនគរបាល​បន្ត​ថា​ ជនត្រូវចោទ​ទើប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ តាម​ដីកា​របស់​លោក ​ងួន​ វុទ្ធី​។ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ។ ជននេះ​បាន​គេច​ជិត​មួយឆ្នាំមក​ហើយ​ មុន​ពេល​មាន​ការ​ចាប់​ខ្លួន​នេះ​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...