នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ អ្នកវិភាគនយោបាយដ៍ល្បីមួយរូបនៅកម្ពុជា បានបញ្ចេញនូវអត្ថបទ មួយ ក្រោមចំណងជើង ថា«ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់កំពុងស្លរឈាម និងស្លន់ស្លោរនយោបាយ» ដែលមានខ្លឹមសារដូចខាងក្រោម៖
ខណៈការចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនតំណាងរាស្ត្រសម្រាប់អាណត្តិទី៦ គ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៨ ក្រុមអ្នកនយោបាយនៃអតីតបក្សសង្គ្រោះជាតិ និងមេចលនាឧទ្ទាមខុសច្បាប់ កំពុងស្ថិតក្នុងស្ថានភាពស្លរឈាម និងស្លន់ស្លោនយោបាយ វង្វេងលែង ដឹងខុសត្រូវ និងប្រព្រឹត្តទង្វើបំពានច្បាប់ម្តងហើយម្តងទៀត។ ស្លន់ស្លោ និងស្លរឈាមព្រោះបានដឹងយ៉ាង ច្បាស់ថាខ្មោចគណបក្សសង្គ្រោះជាតិបានស្លាប់បាត់ទៅហើយ ទោះបីជានាំគ្នាកៀងគរ ធ្វើយុទ្ធនាការ បំផ្លាញជាតិ និងសុខចិត្តលត់ជង្គង់ ឱនក្បាលអង្វរបរទេសឱ្យដាក់សម្ពាធនយោបាយ និងសេដ្ឋកិច្ចប្រឆាំង នឹងផលប្រយោជន៍កម្ពុជាយ៉ាងណាក៏ដោយ ក៏មិនអាចស្រោចស្រង់បានដែរ ហើយច្បាស់ណាស់ថា ឈ្មោះបក្សសង្គ្រោះជាតិនឹងមិនមានវត្តមាននៅក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខឡើយ។ ដោយសារតែមើល ឃើញពីភាពទ័លច្រកនយោបាយ និងការបញ្ចប់ជាស្ថាពរ នូវអាជីពនយោបាយ ខ្លួននៅកម្ពុជា ជាមួយនឹងការរលាយទាំងស្រុងនៃបក្សសាងគ្រោះឱ្យជាតិ ទើបទណ្ឌិត សម រង្ស៊ី ដែលជាប់ ឈ្មោះក្នុងប្រវត្តិសាស្ត្រថា ជាជនក្បត់ជាតិតពូជពីឪដល់កូន និងជាអ្នកពូកែប្រើវោហាសាស្ត្រញុះញង់ រើសអើង ស្អប់ខ្ពើមប្រកាន់ពូជសាសន៍ រួមនឹងគូកនខ្លួន បានអនុវត្តនូវផែនការរំខាន បង្ខូច និងបំផ្លាញការ បោះឆ្នោត តាមរយៈការអំពាវនាវឱ្យបរទេសកុំគាំទ្រលើការបោះឆ្នោត និងមិនឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិ របស់ខ្លួន។ តើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយបំផ្លាញជាតិនេះ អាចធ្វើឱ្យដំណើរការលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ស្លាប់ដូចដែលពួកគេអះអាងនោះទេ?
ទី១-លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាននឹងកំពុងរីកលូតលាស់រឹងមាំលើសដើម៖ កម្ពុជាប្រកាន់នូវរបប នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដោយក្នុងនោះការបោះឆ្នោតត្រូវដំណើរការជាទៀងទាត់ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់។ នៅពេលនេះកម្ពុជាបានអនុវត្តបានយ៉ាងត្រឹមត្រូវតាម នីតិវិធីច្បាប់ ហើយការបោះឆ្នោតនឹងធ្វើឡើងតាមការកំណត់ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ គណបក្សនយោបាយជាច្រើន បានដាក់ពាក្យរួចហើយ និងខ្លះបាននឹងកំពុងរៀបចំដាក់ពាក្យដើម្បីចូលរួម ប្រកួតប្រជែង ក្នុងការបោះឆ្នោតនាពេលខាងមុខ ស្របតាមសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋដែលបើក ទូលាយ ដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ គេរំពឹងថានឹងមានគណបក្សមិនតិចជាង ១០ទេ ដែលនឹង ចូលរួមក្នុងការបោះឆ្នោតនេះ ដែលធានាបាននូវការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យ៉ាងពិត ប្រាកដ ទោះបីជាខ្មោចបក្សសង្គ្រោះជាតិ និងមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី ខំជំទាលថា ទាល់តែ មានវត្តមានខ្មោចបក្សខ្លួនចូលរួមបោះឆ្នោត ទើបដំណើរការបោះឆ្នោតស្របច្បាប់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ក៏ដោយ។ ប៉ុន្តែពលរដ្ឋខ្មែរពិតជាយល់ច្បាស់អំពីអត្ថន័យនៃពាក្យទំនៀមបុរាណខ្មែរថា «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»។ សម រង្ស៊ី និងក្រុមអ្នកនយោបាយ ត្រូវបានដកហូតសិទ្ធិមួយចំនួន បានមាក់ងាយគណបក្សនយោបាយផ្សេងទៀតថា ជាគណបក្សអាប ឬគណបក្សអំពិលអំពែក និងជា គណបក្សដែលចូលរួមការបោះឆ្នោតគ្រាន់តែជាការកំដ គណបក្សកាន់អំណាច។ នេះគឺជាចរិតហ្ស៊ីនរបស់អ្នកនយោបាយមាន់សម្ល សម រង្ស៊ី ដែលតែងតែអួតអាងខ្លួនជាតួឯកក្នុងនយោបាយ កម្ពុជា និងអួតអាងថាមានតែខ្លួនម្នាក់ប៉ុណ្ណោះដែលល្អជាងគេ ដែលចេះជាងគេ និងដែលសាកសមជាមេ ដឹកនាំកម្ពុជា ជាងគេជាងឯង។ អង្គុយលើចង្អេរ លើកខ្លួនឯងពេកទេដឹង!? សម រង្ស៊ី និងក្រុមគូកនក្បត់ជាតិ មិនត្រូវភ្លេចថា ក្រុមអ្នកបាននឹងកំពុងដើរលើផ្លូវខុស ទាំងយុទ្ធសាស្ត្រ ទាំងនយោបាយ ហើយកំពុងតែ បំផ្លាញជាតិឯង ដើម្បីគ្រាន់តែបំពេញមហិច្ឆតានយោបាយខ្លួន។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាកំពុងបោះជំហានទៅមុខ ប្រកបដោយសុខភាពល្អជាងមុន និងកាន់តែរឹងមាំជាងមុន ជាមួយវត្តមាននៃបក្សប្រឆាំងជាច្រើន ដែលបានកើតឡើងព្រោងព្រាត ហើយ សហគមន៍អន្តរជាតិ ដូចជាប្រទេសជប៉ុន ប្រទេសចិន និងប្រទេសរុស្ស៊ី ជាដើម បានបង្ហាញពីការគាំទ្រ លើដំណើរការរៀបចំការបោះឆ្នោតនេះ។ លោកឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងប្រាប់ថ្នាក់ដឹកនាំ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋានថា «សំខាន់គឺមានតែខ្មែរទេដែលអាចជួយខ្មែរខ្លួនឯងបានក្នុងបេសកកម្ម កសាងសង្គមប្រជាធិបតេយ្យ»។ នេះគឺជាសារមួយច្បាស់លាស់ថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យភាព មិនអាចនរណាម្នាក់រំលោភបំពានបានឡើយ ហើយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងរីក លូតលាស់ប្រកបដោយសុខភាពល្អ។
ទី២-ព្យាយាមបំផ្លាញការបោះឆ្នោតតាមរយៈការអំពាវឱ្យពលរដ្ឋធ្វើពហិកា៖ នៅពេលដែលជម្លោះផ្ទៃក្នុង នៃក្រុមអ្នកនយោបាយអតីតបក្សប្រឆាំងផ្ទុះឡើងបែងចែកកម្លាំងគ្នារវាងក្រុមកូនស្រី កឹម សុខា ដែលបន្ត ស៊ីកេរខ្មោចបក្សសង្គ្រោះជាតិ ក្រុម សម រង្ស៊ី បង្កើតចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ ដើម្បីដណ្តើម គ្រប់គ្រងកម្លាំងប្រឆាំងឡើងវិញ និងក្រុមលោក គង់ គាំ ដែលបានចាប់យកនូវឱកាសមាសដោយបានបង្កើតគណបក្សថ្មីមួយឈ្មោះឆន្ទៈខ្មែរ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។ សម រង្ស៊ី បានប្រើប្រាស់នយោបាយសងសឹកនឹងក្រុមរបស់ខ្លួន ដោយបានគិតថាប្រសិនបើខ្លួនមិនអាចចូលរួម បោះឆ្នោតបាន និងបើមិនអាចស្វែងរកទីតាំងឈ រជើងនយោបាយមួយក្រោយពីខ្លួនលាលែងពីអតីត ប្រធានបក្សសង្គ្រោះជាតិបាន គឺគ្មាននរណាម្នាក់អាចនឹងទទួលបានឱកាសនេះដែរ។ ហេតុដូច្នេះហើយក្រុម សម រង្ស៊ី ត្រូវបំផ្លាញការបោះឆ្នោតតាមរយៈការអំពាវនាវប្រជាពលរដ្ឋធ្វើពហិកាការ បោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ ប៉ុន្តែនេះគឺជាទង្វើខុសច្បាប់។ ខុសច្បាប់ព្រោះការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោត គឺជាការរំលោភយ៉ាងធ្ងន់ធ្ងររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រំលោភលើច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ប្រព្រឹត្តល្មើស និងរំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ប្រទេស ល្មើសនឹងរំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការអំពាវនាវឱ្យពលរដ្ឋមិនទៅ បោះឆ្នោតត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថាវាគឺជាទង្វើខុសច្បាប់ និងព្រមានចាត់វិធានការប្រឆាំងនឹងទង្វើខុសច្បាប់នេះថែមទៀតផង។ ដូច្នេះការអំពាវនាវឱ្យមានការធ្វើពហិការនេះ នឹងគ្មានតម្លៃអ្វីឡើយ។
ទី៣- ទោះមានប្រជាពលរដ្ឋប៉ុន្មានទៅបោះឆ្នោត ក៏នៅតែមានតម្លៃស្របតាម នីតិវិធីច្បាប់៖ ក្រុមអ្នក នយោបាយប្រឆាំងក្រៅច្បាប់ និងសង្គមស៊ីវិលស៊ីឈ្នួលបរទេសមួយចំនួន បាននឹងកំពុងតែបំពុល ប្រជាពលរដ្ឋ តាមរយៈការអំពាវនាវដោយខុសច្បាប់ទៅប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ និងព្យាយាមបកស្រាយដោយខុសពីការពិតថា បើអ្នកទៅបោះឆ្នោតមិនបានដល់ ៥០%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតនោះនឹងធ្វើឱ្យមានវិបត្តិនយោបាយធ្ងន់ធ្ងរ និងមានសម្ពាធនយោបាយ កាន់តែខ្លាំង។ នេះគឺជាយុទ្ធសាស្ត្របំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលក្រុមអ្នកនយោបាយប្រឆាំង ក្រៅច្បាប់ និងសង្គមស៊ីវិលមួយចំនួន ស្ថិតក្រោមឥទ្ធិពលនៃទឹកប្រាក់របស់បរទេស កំពុងធ្វើដើម្បីប្រឆាំង នឹងដំណើរការលទ្ធប្រជាធិបតេយ្យនៅកម្ពុជា និងវិបុលភាពនៃប្រជាជាតិខ្មែរ។ ចំពោះមុខនៃអំពើវិច្ឆេទកម្ម នយោបាយប្រឆាំងនឹងកម្ពុជានេះ មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងនាពេលថ្មីៗនេះថា ពលរដ្ឋទៅបោះឆ្នោតតិចជាង ៥០% ក៏ការបោះឆ្នោតនៅតែមានភាពត្រឹមត្រូវតាមច្បាប់ជានិច្ច។ លើសពីនេះទៀត ការបោះឆ្នោតនៅកម្ពុជា គ្មានច្បាប់ណាមួយ ដែលចែងថាមានភាពស្របច្បាប់ ទាល់តែមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ពីសហគមន៍អន្តរជាតិ ឬពីប្រទេសណាមួយឡើយ។
ដូច្នេះ សំពៅកម្ពុជាបានបន្តធ្វើដំណើរទៅមុខនៅលើវិថីនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សដ៏ត្រឹម ត្រូវ រឹងមាំ និងស្របតាមនីតិវិធីច្បាប់ ហើយការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ នាខែកក្កដា
ឆ្នាំ ២០១៨ ខាងមុខ ក៏គ្មានអ្វីប្រែប្រួលឡើយ។ ពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍបាន ត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ និងទៅចូលរួមការបោះឆ្នោត ដោយមិនខ្វល់នឹងសម្តីប្រកបដោយការញុះញង់ និងការសងសឹកនយោបាយរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមជនក្បត់ជាតិមួយចំនួនឡើយ។ ក្រុមអ្នកនយោបាយប្រឆាំងទាំងនោះ នឹងបង់នូវតម្លៃដ៏ខ្ពស់មួយ ចំពោះអំពើក្បត់ជាតិ និងការប្រឆាំងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រសិនបើពួកគេនៅតែបន្ត ដើរខុសច្បាប់ម្តងហើយម្តងទៀត ដោយសារតែភាពស្លន់ស្លោរ និងស្លរឈាមនយោបាយរបស់ខ្លួន៕


0 comments