Saturday, May 19, 2018

ឯកឧត្តម សុខ ឥសាន៖ ពីនេះពីនោះ ពាក់ព័ន្ធនឹងការបោះឆ្នោត

១- លទ្ធិប្រជាធិបតេយ្យ គឺប្រជាជនកម្ពុជាជាធំ មិនមែនអតីតៈបក្សប្រឆាំងជាធំទេ អតីតៈបក្សប្រឆាំងបានត្រូវរំលាយដោយតុលាការកំពូលទៅហេីយ តាមអំពេីប្រព្រឹត្តល្មេីសច្បាប់របស់អតីតៈបក្សនេះ ។ ២- ប្រជាធិបតេយ្យនៅកម្ពុជា អាស្រ័យលេីសិទ្ធិសម្រេចរបស់ប្រជាជនកម្ពុជា បេីតាមអតីតៈបក្សប្រឆាំង បេីខ្លួនមិនបានឈ្នះឆ្នោតទេ នៅកម្ពុជា នៅតែគ្មានលទ្ធិប្រជាធិបតេយ្យ ។ ហេតុនេះហេីយ ក្រោយការបោះឆ្នោតម្តងៗអតីតៈបក្សប្រឆាំងតែងតែប្រកាសបដិសេធលទ្ធផលបោះឆ្នោត ។ ៣- ការបដិសេធលទ្ធផលបោះឆ្នោតរបស់អតីតៈបក្សប្រឆាំង គឺមានន័យថាអតីតៈបក្សប្រឆាំងបដិសេធឆន្ទៈប្រជាជនជាម្ចាស់ឆ្នោតយ៉ាងជាក់ស្តែង ។ ការបដិសេធលទ្ធផលបោះឆ្នោត គឺជាការប្រមាថលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រំលោភឆន្ទៈរបស់ប្រជាជនម្ចាស់ឆ្នោត ។ ៤- បេីតាមគំនិតរបស់អតីតៈបក្សប្រឆាំង លុះត្រាតែអតីតៈបក្សប្រឆាំងបានឈ្នះឆ្នោត នោះទេីបប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ ។ អតីតៈបក្សប្រឆាំងចង់យកលទ្ធិប្រជាធិបតេយ្យមកធ្វេីជាកម្មសិទ្ធិរបស់ខ្លួន ។ ៥ - ដូច្នេះ ការប្រកាសមិនឲ្យប្រជាជនទៅបោះឆ្នោតគឺជាគំនិតទុច្ចរិតរបស់អតីតៈបក្សប្រឆាំង ដែលប្រជាជនបានដឹងអស់ហេីយ ។ ដូច្នេះ ការអំពាវ ទោះតាមរូបភាពណាក៏ដោយ នឹងគ្មានប្រសិទ្ធភាពសោះឡេីយ ។ ប្រជាជនកម្ពុជា ជាង៨៤% ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងអញ្ជេីញទៅបោះឆ្នោត ដេីម្បីជ្រេីសរេីសតំណាងរបស់ខ្លួន និងមេដឹកនាំប្រទេសខ្លួន ក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាពនយោបាយ និងជីវភាពរស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាជន។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...