Wednesday, April 25, 2018

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបពិភាក្សាការងារ និងទទួលស្វាគមន៏អាហារល្ងាចលោកបណ្ឌិត ហ៊ុន ម៉ាណែត

Credit: Fresh News

(ជប៉ុន)៖ នៅវេលាម៉ោង ៦៖៣០ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានរៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និងស្វាគមន៏ដំណើរមកដល់ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និតស្នាល។ ក្នុងឱកាសនោះ លោកអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវក្តីសោមន្សរីករាយស្វាគមន៏នូវដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនពេលនេះ និងចង់ឃើញនូវចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតបឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានអញ្ជើញរូបលោក ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចពេលនេះ ហើយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ លើសពីនេះលោកបណ្ឌិតក៏សំដែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត ស្របពេលនឹងខួបអនុស្សាវរីយ៏លើកទី៦៥ នៃចំណងការទូតកម្ពុជា-ជប៉ុន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...