Saturday, April 28, 2018

ប្រមុខ​រាជរដ្ឋាភិបាល​: កម្ពុជា​អាច​ចាប់ផ្តើម​បង្កើត​បណ្តាញ​ទីក្រុង​វ័យឆ្លាត​នៅ​ភ្នំពេញ​, សៀមរាប និង​បាត់ដំបង​

Credit: រស្មីកម្ពុជា

ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើងថា​កម្ពុជា​អាច ចាប់ផ្តើម​បង្កើត​បណ្តាញ​ទីក្រុង​វ័យឆ្លាត នៅ​រាជធានី​ភ្នំពេញ ,​សៀមរាប និង បាត់ដំបង។​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានលើកឡើង​បែបនេះ នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច នៅ​រសៀល​ថ្ងៃទី​២៨ ខែមេសា​នេះ ដោយ​សម្តេច​បានសរសេរថា​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ទទួលបាន​លទ្ធផល​ល្អ​ត្រចះត្រចង់​ដោយ ប្រទេស​ទាំងអស់​បាន​ប្តេជ្ញា​ពង្រឹង​និង​ជំរុញ​នូវ​សហប្រតិបត្តិ​ពាណិជ្ជកម្ម វិនិយោគ ពង្រឹង នូវ​សន្តិសុខ​ក្នុង​តំបន់​ព្រមទាំង​បង្កើត បណ្តាញ​ទីក្រុង​វៃឆ្លាត​នៅក្នុង​ប្រទេស​អាស៊ាន​។ សម្តេច​បាន​លើកឡើងថា កម្ពុជា​ក៏​អាច​ចាប់ផ្តើម​ពី​ទីក្រុង​ភ្នំពេញ បាត់ដំបង និង សៀមរាប ស្របពេល​នៃ​ដំណើការ​សមាហរណកម្ម​អាស៊ាន​។ ​បើ​យោងតាម​ការពន្យល់​រប​ស់លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី នៅឯ​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមេសា​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺ​បណ្តាញ​ទីក្រុង​វ័យឆ្លាត​នេះ ត្រូវបាន​មេដឹកនាំ​អាស៊ាន ឯកភាពគ្នា​ជ្រើ​រើសយក​ទីក្រុង​ចំនួន​២៦ នៅក្នុង​អាស៊ាន​ធ្វើការ​សាកល្បង ដោយ​ក្នុង​ប្រទេសមួយ​អាច​ជ្រើស​រើសយក​ក្រុង ចំនួន​៣​ដើម្បី​ដំណើរការ​សាកល្បង​។​ ​គម្រោង​បង្កើត​បណ្ដាញ​ទីក្រុង​ឆ្លាត​អាស៊ាន គឺជា​គំនិត​ផ្ដួចផ្ដើម​មួយ​របស់​សិង្ហ​បុរី ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៨ ក្រោម​មូលបទ «​ភាពរឹងមាំ​និង​គំនិត​ច្នៃប្រឌិត​ថ្មី​»​។ ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត នឹង​ផ្ដោតលើ​វិស័យ​ជាច្រើន ដូចជា​ការដឹកជញ្ជូន គុណភាព​ទឹក សុខភាព ថាមពល ការអប់រំ សេវាសាធារណៈ ព័ត៌មាន ទិន្នន័យ និង​បច្ចេកវិទ្យា​គមនាគមន៍​។ ដោយសារតែ​អាទិភាព​អភិវឌ្ឍ​ទីក្រុង​នីមួយៗ មិន​ដូចគ្នា គម្រោង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ទីក្រុង​សមាជិក​ទាំងអស់ ផ្ដោតលើ​វិស័យ​ចាំបាច​របស់ខ្លួន ឲ្យ​ស្របតាម​បរិបទ​ក្នុងស្រុក​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...