ការជាក់ស្តែង សម សារី ឳពុកបង្កេីតរបស់សម រង្សីគឺជាជនក្បត់ជាតិ នៅក្នុងសម័យសង្គម រាស្ត្រនិយមនៃសម្តេចព្រះនរោត្តម សីហនុ ព្រះបីតាជាតិកម្ពុជា ។នៅពេលសម សារីរត់ចោលស្រុក ដូរឈ្មោះជា ង្វៀង យុាំងសម រស់នៅនីរទេសខ្លួននៅទីក្រុងព្រៃនគរ រហូតដល់ស្លាប់នៅទីនោះទៅ ។
ពេលនោះ សម រង្សី ទេីបមានអាយុ ១០ ឆ្នាំ ទៅរស់នៅនិងរៀននៅបារាំងរហូតដល់ឆ្នាំ១៩៩១ ទេីបចូលមកក្នុងស្រុកខ្មែរធ្វេីនយោបាតក្នុងគណបក្សហ្វ៊ុន សុីនបុិច ។ ការចូលមកធ្វេីនយោបាយគឺក្នុងកំហឹងពុះពោរជាមួយសម្តេចព្រះនរោត្តម សីហនុ និងដេីម្បីរង់ចាំមានឱកាសផ្តួលរំលំរបបរាជានិយម ដាក់ជំនួសដោយរបបសាធារណរដ្ឋនិយម ដែលជារបបផ្តាច់ការដូចមេក្លោងរបស់ខ្លួន ។
ដូច្នេះហេីយ តាំងពីចូលប្រឡូកក្នុងឆាកនយោបាយមក សម រង្សី តែងតែប្រកាន់ជំហរបង្កររឿងជាមួយប្រទេសជាតិ និងប្រជាជនកម្ពុជាជារហូត រារាំងការរីកចម្រេីនរបស់ប្រទេសជាតិជាប់ជាប្រចាំ ។
ឥឡូវនេះ ដោយសារបរាជ័យផ្ទួនៗ និងភ័យខ្លាចជាប់គុកពីរឿងមួលបង្កាច់នាំឲ្យមានការរេីសអេីង នោះទេីបទណ្ឌិតរូបនេះរត់ទៅក្រៅប្រទេស ហេីយមិនទាន់អស់ចិត្តក៏មកបង្កេីតចលនាឧទ្ទាមនិយម តាមព្យាបាទការរស់នៅរីកចម្រេីននិងប្រកបដោយសុខសន្តិភាពរបស់ប្រជាជនកម្ពុជា តទៅទៀត ។ សម រង្សី និងកឹម សុខា ព្រមទាំងក្រុមមនុស្សដែលអួតខ្លួនថាជាអ្នកប្រជាធិបតេយ្យ បានឃុបឃិតនឹងចៅហ្វាយនាយបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ផ្តួលរំលំរបបរាជានិយមបច្ចុប្បន្ន ។
ដេីម្បីចង់សម្រេចបំណងរបស់ខ្លួន ប្រកបដោយកំហឹង និងគំនុំសងសិកនឹងរបបរាជានិយម សម រង្សី មិនញញេីតធ្វេីអ្វីគ្រប់បែបយ៉ាងរហូតដល់ធ្លាក់ខ្លួនទៅជាភេរវករដ៏សាហាវយង់ឃ្នង ចង់បំផ្លិចបំផ្លាញប្រទេសជាតិខ្លនមិនប្រណីឡេីយ ។
ក៏ប៉ុន្តែ ភេរវករ សម រង្សី និងបក្សពួក សង្ឃឹមថាគ្មានវាសនាបានសម្រេចមហិ ច្ឆតារបស់ខ្លួនឡេីយ ហេីយប្រាកដជាជួបនឹងជោគវាសនាអាក្រក់នៅថ្ងៃណាមួយនាពេលអនាគតដ៏ខ្លីខាងមុខជាមិនខាន ។។
0 comments