Friday, February 2, 2018

ឯកឧត្តម សុខ ឥសាន៖ ទណ្ឌិត សម រង្ស៊ី កំពុងរវេីរវាយ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា ដោយសារមហិច្ឆតាអំណាច ហេីយធ្វេីនយោបាយជាងម្ភៃឆ្នាំ សម រង្ស៊ី នៅសល់តែគូថខោក៏គ្មានផងសព្វថ្ងៃនេះ ។ ក៏ប៉ុន្តែ ដោយសារអំណាចស្ថិតនៅក្នុងអារម្មណ៍ចង់បានរបស់ខ្លួន សម រង្ស៊ី ទៅជារវេីរវាយ ហាក់ដូចជាមនុស្សកេីតជម្ងឺគ្រុនសន្ធំខ្លាំង រវេីរវាយឥតឈប់ដោយសារតែចងបានអំណាច ។

ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី នឹកស្រមៃថាបេី អតីតៈបក្សប្រឆាំងបានរស់ឡេីងវិញ បានចូលរួមបោះឆ្នោតហេីយ បេីបានឈ្នះ បានបង្កេីតតុលាការមួយដែលហៅថាមានយុត្តិធ៌ម នឹងកាត់ទោសមេដឹកនាំប្រទេសមួយចំនួន ។ល។ និង។ល។

ខាងលេីនេះជាការស្រមេីស្រមៃ ដែលសម រង្ស៊ី តែងតែរវេីរវាយគិតដល់ ។ ក៏ប៉ុន្តែការគិតនេះ គ្រាន់នៅក្នុងខ្យល់ ក្នុងផ្សែងតែប៉ុណ្ណោះ មិនអាចក្លាយជាការពិតឡេីយ ។

ការពិតតុលាការកំពូលជាតុលាការពិត ក្រុមប្រឹក្សាចៅក្រមជារបស់ពិត មនុស្សពិត មានការតែងតាំងពិត ហេីយបានកាតសាច់ក្តីពិត រំលាយអតីតៈបក្សប្រឆាំង មានសាលដីការស្ថាពរពិត ។ ដូច្នេះ អតីតៈបក្សប្រឆាំងបានស្លាប់បាត់ទៅហេីយ ក៏ជាការពិតដែរ តេីបានបក្សប្រឆាំងឯណាមកចូលរួមការបោះឆ្នោតនោះ ? បេីអត់បានចូលរួមបោះឆ្នោតផងធ្វេីម៉េចបានឈ្នះឆ្នោតទៅ? ដូច្នេះ ការនិយាយថាបក្សប្រឆាំងបានឈ្នះឆ្នោតនោះ វាអត់មានសោះ កោតតែស្រមៃទៅកេីតដែរ ?

នេះហេីយជាទ្ហ្បីករណ៏បញ្ជាក់ថា សម រង្ស៊ី រវេីរវាយនោះ ។ បន្តិចទៀត សម រង្ស៊ី នឹងនឹកឃេីញយកព្រះអាទិត្យជិះដេីរលេងជុំវិញចក្រវាឡហេីយ ។ ខ្លួនឯង ចាញ់រហូតដល់សន្លប់ ព្រលឹងរត់ចេញក្រៅខ្លនទៅហេីយ នៅស្រែកថាចង់យកអ្នកឈ្នះទៅកាត់ទោសទៀត ?


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...