ជារឿងដ៏កម្រមួយ ដែលកាលពីសប្ដាហ៍មុន តារាចម្រៀងពន្លកថ្មី សុវត្ថិឌី ធារិកា បានកាន់តួនាទីជាអ្នកកំដរកូនក្រមុំ ក្នុងពិធីមង្គលការរបស់សាច់ញាតិប្រធានសមាគមសិល្បករខ្មែរ។ ក្នុងនោះនាងបានតុបតែងខ្លួនក្នុងឈុតសំលៀកបំពាក់ប្រពៃណី អាវប៉ាក់ ចងក្បិនយ៉ាងស្រស់ស្អាតសក្ដិសមជានារីខ្មែរពិតៗ។
នៅមុខកាមេរ៉ា Sabay នាងតូចដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងផ្នែកវិស័យចម្រៀងនេះ បានកាច់ស្ទីល Cute Cute តាមទំនោរវ័យរបស់នាង អមនឹងឈុតប្រពៃណីខ្មែរ មើលទៅប្លែក គួរឲ្យចាប់អារម្មណ៍៕
0 comments