Wednesday, January 3, 2018

ឯកឧត្តម សុខ ឥសាន ៖ ពីនេះពីនោះនៅកម្ពុជា ដើមឆ្នាំ ២០១៨


១- មានអ្នកខ្លះយល់ច្រឡំថា នៅកម្ពុជាអ្នកនយោបាយបាននិងកំពុងឈ្លោះគ្នា ?
តាមការពិត នៅកម្ពុជាមិនមានការឈ្លោះគ្នារវាងអ្នកនយោបាយនឹងអ្នកនយោបាយទេ តែមានការប្រកួតប្រជែងគ្នាខាងនយោបាយ ដើម្បីដណ្តើមអំណាចសម្រាប់ដឹកនាំប្រទេស ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលច្បាប់បានកំណត់ ។ ក៏ប៉ុន្តែ ដើម្បីយកឈ្នះ មានអ្នកនយោបាយមួយចំនួនបានប្រើឧបាយកលរំលោភច្បាប់ រំលោភលទ្ធិប្រជាធិបតេយ្យ រហូតដល់ផុងខ្លួនចូលដៃចូលជើងជាមួយបរទេស សុខចិត្តដាក់ខ្លួនបម្រើបរទេស ដែលត្រូវប្រឈមចំពោះមុខច្បាប់ នាំឲ្យជាប់ពិរុទ្ធដែលតុលាការបាននិងកំពុងដំណើរការតាមនីតិវិធី ។

ដូច្នេះ សូមកុំយល់ច្រឡំ មិនមានអ្នកនយោបាយទាស់គ្នា ឬឈ្លោះគ្នាទេ ។ មានតែអ្នកនយោបាយប្រព្រឹត្តខុសច្បាប់ ល្មើសច្បាប់ ដែលត្រូវប្រឈមចំពោះមុខច្បាប់ ។ គ្មានអ្នកណាបង្កើតបទល្មើសឲ្យសាម៉ីជននោះទេ គឺ ខ្លួនឯង កុំបន្ទោសអ្នកដទៃ ។
២- នៅតែប៉ុន្មានខែទៀតទេនឹងដល់ពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកទី៦នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ ហើយ ។ មានអ្នកខ្លះយល់ថា បើមិនមានអតីតៈបក្សប្រឆាំងចូលរួមការបោះឆ្នោតនោះ ការបោះឆ្នោតមិនប្រជាធិបតេយ្យ មិនយុត្តិធម៌ មិនសេរី និងមិនត្រឹមត្រូវទេ ។
គឺជាការយល់ច្រឡំធំណាស់ ចំពោះបញ្ហានេះ ។ កម្ពុជាប្រកាន់នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ សព្វថ្ងៃនេះ មានបក្សច្រើន ហើយកំពុងធ្វើសកម្មភាពនយោបាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ។ បើគណបក្សណាមួយប្រព្រឹត្តល្មើសច្បាប់ហើយត្រូវ ផ្អាកសកម្មភាព ឬត្រូវរំលាយចោលដោយតុលាការកំពូល គឺជារឿងដោយឡែករបស់គណបក្សនោះ មិនប៉ះពាល់ដល់របបនយោបាយសេរីពហុបក្សទេ ហើយក៏មិនប៉ះពាល់ដល់ការបោះឆ្នោតដែរ ។ ហេតុនេះមិនគួរយល់ច្រឡំថា អត់ពីបក្សមួយទៅ បក្សដទៃស្លាប់អស់នោះទេ មិនដូច្នេះទេ ។
ចាំមើលទាំងអស់គ្នាទៅ បើអត់ពីបក្សមួយនោះ តើការបោះឆ្នោតដំណើរការបាន ឬមិនបាន ?
៣- កន្លងទៅមានអ្នកខ្លះថាការចាប់ខ្លួនអតីតៈមេបក្សប្រឆាំង និងរំលាយបក្សប្រឆាំងធ្វើប្រទេសកម្ពុជាបាត់ប្រជាធិបតេយ្យ ?
បើជាប្រទេសប្រជាធិបតេយ្យ គឺចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់ ដើម្បីធានានីតិរដ្ឋ មាននីតិរដ្ឋ ទើបប្រជាធិបតេយ្យរឹងមាំ និងមាននិរន្តភាព ។ ដូច្នេះ ការចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះជន ឬក្រុមជនល្មើសច្បាប់មិនមែនរំលោភលទ្ធិប្រជាធិបតេយ្យទេ តែផ្ទុយទៅវិញគឺជាការពង្រឹងលទ្ធិប្រធិបតេយ្យ និងនីតិរដ្ឋ ទៅវិញទេ ។ ក្នុងសង្គមប្រជាធិបតេយ្យ គេយកច្បាប់មកគិត ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...