(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសួរសុខទុក្ខកម្មការិនីសម្រាលកូន និងអ្នកជំងឺ៦៧៤នាក់ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)។
ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា «រយៈពេល២ថ្ងៃដើមឆ្នាំ២០១៨នេះ បងប្អូនកម្មការិនីចំនួន៨នាក់ ដែលបានសម្រាលកូន នៅមន្ទីរពេទ្យរុស្ស៊ី នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភថវិកាម្នាក់៤០ម៉ឺនរៀល ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស), តែបើគិតត្រឹមថ្ងៃទី១ កម្មការិនីសម្រាលកូនមានចំនួន២៨នាក់ទាំងក្នុង និងក្រៅប្រព័ន្ធ ហើយសម្រាប់ថ្ងៃទី០២ ខែមករានេះ ក៏មានកម្មការិនីយើង បានសម្រាលកូនជាបន្ដបន្ទាប់ទៀតផងដែរ ដែលយើងនឹងធ្វើការបូកសរុបតាមក្រោយទៀត»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញ និងណែនាំក្រុមគ្រូពេទ្យទាំងអស់ ត្រូវចិត្ដទុក្ខដាក់ខ្ពស់ មិនឱ្យមានការព្រងើយកន្តើយ ចំពោះអ្នកជំងឺនោះទេ ហើយជួយសង្រ្គោះអ្នកជំងឺជាធំ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់»។
0 comments