ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស កំពុងច្របូកច្របល់ វិលវល់ យ៉ាងខ្លាំង ។
- មិនទាន់បានបង្កើតរបស់ដែលហៅថា ចលនាសាង្គ្រោះជាតិផង ស្រាប់តែបែកបាក់គ្នាយ៉ាងស្រួចស្រាវ ដោយម្ខាងគាំទ្រ ម្ខាងទៀតប្រឆាំង មិនគាំទ្រ ដែលធ្វើឲ្យរបស់ដែលហៅថា ចលនាសាង្គ្រោះជាតិនេះ នៅវិលវល់ ។
- ភាគឺសម រង្ស៊ី ថាការបង្កើតចលនានេះ ដោយសារបក្សសាង្គ្រោះជាតិមិនអាចធ្វើសកម្មភាពបានទេ ចាំបាច់ត្រូវបង្កើតចលនាសាង្គ្រោះជាតិ នេះដើម្បីអាចជួយយិតយោងបក្សសាង្គ្រោះជាតិបាន ដែលជាចេតនាចង់លុបបំបាត់មុខមាត់ក្រុម កឹម សុខា ។
- ការប្រកាសមិនចូលដៃជាមួយ សម រង្ស៊ី ក្នុងការបង្កើតរបស់ដែលហៅថាចលនាសាង្គ្រោះជាតិស្អីហ្នឹងរបស់ កឹម សុខា ត្រូវបានក្រុមនិយម សម រង្ស៊ី វាយបកវិញថា ជាការសម្រេចចិត្តដោយភ័យខ្លាច ស្ថិតនៅក្រោមគំនាបរបស់សម្តេចតេជោ ហ៊ុន សែន ។
- ឆ្លើយតបចំពោះការចោទប្រកាន់នេះ កូនស្រី កឹម សុខា បាននិយាយថាឳពុករបស់នាងមិនមានការភ័យខ្លាចដូចសម រង្ស៊ី ថានោះទេ គឺសម្រេចចិត្តដោយឆន្ទៈឯករាជ្យរបស់ខ្លួន ។
- សម រង្ស៊ី ថាបើមិនបង្កើតរបស់ហៅថាចលនាសាង្គ្រោះជាតិទេ នោះមិនអាចជួយយិតយោងអតីតបក្សប្រឆាំងឲ្យរស់ឡើងវិញបានទេ។ ចេតនារបស់ចលនាសាង្គ្រោះជាតិគឺចង់ឲ្យមានការដោះលែង កឹម សុខា ឲ្យអតីតៈបក្សសាង្រ្គោះជាតិបានរស់ឡើងវិញនិងបានចូលរួមបោះឆ្នោតនាថ្ងៃ ២៩ កក្កដា ២០១៨នោះ ។
ការខ្វែងគំនិតនិងទស្សនៈគ្នានេះ ឆ្លុះបញ្ចាំងពីការបែកបាក់គ្នា ដែលមិនអាចផ្សះផ្សារបាន ដែលកើតមានតាំងពីដើមមក ទោះបីចៅហ្វាយនាយចាប់បញ្ចូលគ្នា និងបង្ខំឲ្យរួបរួមគ្នាយ៉ាងណាក៏ដោយ ។ ម៉្យាងទៀត រាល់ការទាមទារឲ្យដោះលែងជនជាប់ចោទ កឹម សុខា និងឲ្យអតីតៈបក្សដែលបានរលាយទៅហើយនោះមិនអាចហុចផលជាវិជ្ជមានឡើយ។
ហេតុនេះការតស៊ូ ទាមទារមិនបានសម្រេចផលនេះ បញ្ជាក់ច្បាស់ថាគ្មានអានុភាពណាអាចធ្វើខ្មោចសាង្គ្រោះជាតិរស់ឡើងវិញបានជាដាច់ខាត ហើយក៏ការបរាជ័យដ៏អាម៉ាស់របស់ពួកគេដែលមានមហិច្ឆតាខ្ពស់ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ៕
0 comments