Tuesday, January 23, 2018

មហាយក្សចិន «សម្តែងក្តីរីករាយ និងកំពុងចាក់គ្រឹះមិត្តភាព» ជាមួយបណ្តា​ប្រទេសក្បែរខាងសហរដ្ឋ​អាមេរិក!


(ឈីលី)៖ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បានសម្ដែង​ការសាទរ​ចំពោះសមិទ្ធិផល ដែលសម្រេច​បាននៅក្នុងកិច្ចសហប្រតិបតិ្តការ​រវាងចិន និងបណ្ដាប្រទេស​អាមេឡាទីន រួម ទាំងប្រទេស​ក្នុងតំបន់​ការីបៀន (China-LAC) អស់រយៈពេល​ជាងបីឆ្នាំ​មកនេះ។ ព្រមពេលជា​មួយគ្នា​លោកក៏បាន​អំពាវនាវ​ផងដែរ ឱ្យបណ្ដាប្រទេសពាក់​ព័ន្ធរក្សាសន្ទុះ​រីកចំរើន​បែបនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះរបស់​លោក វ៉ាង ធ្វើឡើងនា​ឱកាសចូលរួមកិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រី​លើកទី ២ នៅឯវេទិកា​ចិន និងសហគមន៍​អាមេរិកឡាទីន និងរដ្ឋក្នុងតំបន់​ការ៉ាបៀន ឬ (CELAC Forum) រៀបចំឡើង​នៅទីក្រុង Santiago ក្នុងប្រទេស​​ឈីលី​កាលពី​ថ្ងៃចន្ទ។ ថ្លែងនាឱកាស​នោះដែរ នៅក្នុងពេលអាន​សំបុត្រអបអរសាទរ​ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង លោក វ៉ាង បានកត់សម្គាល់​ថា សំបុត្ររបស់​លោក ស៊ី បានបង្ហាញ​ភាពស្មោះត្រង់​របស់ចិន ក្នុងការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ជាមួយប្រទេស​ នៅក្នុងតំបន់​ដើម្បីសម្រេច​ឱ្យ បាននូវផល​ប្រយោជន៍​រួម។
រដ្ឋមន្ត្រីការបរទេសចិន​រូបនេះ បានបន្ថែមទៀថា សមិទ្ធិផល​ដែលសម្រេចបា​ន ដោយសារតែគោលការណ៍​គោរពគ្នា​ទៅវិញទៅមក និងការប្ដេជ្ញាចិត្ត ប្រកបដោយ​សមភាពក្នុង​ការស្វែងរកកិច្ច​សហប្រតិបត្តិការ និងការ​អភិវឌ្ឍ​រួមគ្នា។
គួរបញ្ជាក់ថា បើតាមលោក វ៉ាង យី សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ០៣ឆ្នាំមកនេះ គឺគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងថាមពល ខណៈចិនកំពុងបញ្ចប់ ការរៀបចំកញ្ចប់ហិរញ្ញវត្ថុសម្រាប់ដៃគូរបស់ខ្លួន៕
ដោយៈFresh News




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...