១- គោរព ប្រតិបត្តិការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឲ្យបានស្ថិតស្ថេរ លេីកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់និងយុត្តិធ៌មសង្គម ។
២- រក្សា ការពារឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដីឲ្យបានគង់វង្ស ការពារសន្តិភាព និងសន្តិសុខជាតិ ។
៣- កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋរឹងមាំ និងជឿនលឿនដោយផ្អែកលេីច្បាប់ ។
៤- បន្តខិតខំអភិវឌ្ឈន៏ប្រទេសឲ្យរីកចម្រេីនលេីគ្រប់វិស័យ និងកាន់តែមានមូលដ្ឋានរឹងមាំប្រែក្លាយពីប្រទេសមានចំណូលមធ្យមកម្រឹតទាបទៅជាមានចំណូលមធ្យមកម្រិតខ្ពស់ ។
៥- អភិវឌ្ឈន៏ប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ទ ប្រសិទ្ធភាព និងចិរភាពហិរញ្ញវត្ថុ ។
៦- កសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិឲ្យកាន់តែរឹងមាំ ។
0 comments