Wednesday, January 3, 2018

សម្ដេចតេជោ ហ៊ុន សែន៖ «សិទ្ធិកម្មករត្រូវតែមាន យើងគ្រាន់តែទៅស៊ីឈ្នួល យើងមិនមែនជាកញ្ជះដាច់ថ្លៃឱ្យអ្នកឯងជេរប្រមាថតាមចិត្តទេ»


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងចំពោះមុខកម្មករជាង ១ម៉ឺននាក់ថា «សិទ្ធិកម្មករត្រូវតែមាន យើងគ្រាន់តែទៅស៊ីឈ្នួល យើងមិនមែនជាកញ្ជះដាច់ថ្លៃឱ្យអ្នកឯងជេរប្រមាថតាមចិត្តទេ» សម្ដេចបានបន្តទៀតថា «ម្ចាស់រោងចក្របានខិតខំដោះស្រាយថា បើអ្នកណាមិនព្រមកែប្រែនៅតែជេរកម្មករគឺនឹងបណ្តេញចេញពីការងារ! ខ្ញុំគាំទ្រ!»។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ នៅរោងចក្រតំបន់ទួលសង្កែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោបានបញ្ជាក់ទៀតថា រឿងជេរប្រមាថកម្មករ គឺជាចំណុចមួយក្នុងចំណោមចំណុចជាច្រើន ដែលសម្ដេចបានលើកឡើងក្នុងជំនួបដោយឡែកជាមួយ ប្រធានរដ្ឋបាល ប្រធានផ្នែក ឬប្រធានក្រុម ប្រធានការិយាល័យកន្លងមក ដោយសម្ដេចបានថ្លែងថា «អ្នកអាចធ្វើអ្វីបាន ប៉ុន្តែអ្នកមិនអាចប្រមាថកម្មករទេ សូមអ្នកគ្រប់គ្រងរោងចក្រ អ្នកទទួលខុសត្រូវគ្រប់រោងចក្រទាំងអស់ ត្រូវក្តាប់ឱ្យបាន ប្រទេសកម្ពុជាមិនមែនជាប្រទេសសម្រាប់អ្នកប្រទេសក្រៅជេរប្រមាថ ហើយចេញខោក ចូលវាយនោះទេ ក្នុងក្របខណ្ឌជាកម្មករ-កម្មការិនី ត្រូវតែមានសិទ្ធិដូចៗគ្នា»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា «សូមអំពាវនាវដោយទទូច និងសូមធ្វើការហាមឃាត់តែម្តងនូវការជេរបញ្ចោរ ការជេរប្រមាថ ចំពោះកម្មករ-កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ឬប្រធានក្រុម ត្រូវធ្វើឱ្យបានល្អជាមួយកម្មករ-កម្មការិនី ក្នុងឋានៈជាសហការីធ្វើការជាមួយគ្នា»៕






Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...