Monday, January 29, 2018

​សម្តេច​តេ​ជោ ហ៊ុន សែន៖​ ស្នើ​ឲ្យ​ភាគីជ​ប៉ុន​បន្ត​ការគាំទ្រ និង​បញ្ជូន​អ្នកសង្កេតការណ៍​ខ្លួន​មក​កម្ពុជា​ដើម្បី​តាមដាន​​ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ នាពេលខាងមុខ!


(​ភ្នំពេញ​) ៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ភាគី​ជប៉ុន តាមរយៈ​លោក កា​ហ្ស៊ូ​យូគី ណា​កា​ណេ (Kazuyuki NAKANE) រដ្ឋលេខាធិការ ក្រសួងការបរទេស​ជ​ប៉ុន ឲ្យ​បន្ត​ការគាំទ្រ និង​បញ្ជូន​អ្នកសង្កេតការណ៍​ខ្លួន​មក​កម្ពុជា​ដើម្បី​តាមដាន​​ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ នាពេលខាងមុខ​។

​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក កា​ហ្ស៊ូ​យូគី ណា​កា​ណេ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​​ស្នើសុំ​ឲ្យ​ភាគី​ជប៉ុន បន្ត​ជួយ​និង​គាំទ្រ​ដល់​ការបោះឆ្នោត សកល​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី ២៩ កក្កដា ឆ្នាំ​២០១៨ និង​បាន​ស្នើសុំ ឲ្យ​បញ្ជូន​អ្នកសង្កេតការ​ជប៉ុន មក​ចូលរួម​សង្កេតការណ៍ នៅ​ថ្ងៃ​បោះឆ្នោត ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែលជា​ដំណើការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
​សូមបញ្ជាក់ថា ប្រទេស​ជប៉ុន​ក៏​ជា​ម្ចាស់ជំនួយ​យ៉ាង​ធំ​ផងដែរ សម្រាប់​ការ​ទ្រ​ទ្រ​ង​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន​។​
​ក្នុងឱកាស​ជំនួប​ដដែល​នោះដែរ លោក​រដ្ឋលេខាធិការ បាន​ប្តេជ្ញា​ក្នុងការ​ជំរុញ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​រឹងមាំ​​ខ្លាំង​ឡើង​ថែមទៀត​។ ជាមួយគ្នានេះដែរ លោក​បាន​បញ្ជាក់ថា ទិសដៅ​របស់​ជប៉ុន ក្នុងការ​រួមចំណែក នៅក្នុង​តំបន់​គឺ​ជួយ​ជំរុញ​​ការអភិវឌ្ឍ​របៀង​ខាងត្បូង​។ ក្នុងនោះ មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​អភិវឌ្ឍន៍​កំពង់ផែ​ខេត្ត​ព្រះសីហនុ , បណ្តាញ​ខ្សែ​អគ្គិសនី និង​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ជប៉ុន​បានសម្រេច បង្កើត​មហាវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន នៅ​កម្ពុជា​ទៀតផង​។
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ចំពោះ លោក កា​ហ្ស៊ូ​យូគី ណា​កា​ណេ និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​កម្ពុជា​កន្លងមក និង​គម្រោង​ជំនួយ​នានា​មក​កម្ពុជា ដែល​សុទ្ធតែ​ជួយ​ចំ​គោលដៅ​អាទិភាព​របស់​កម្ពុជា​ដែល​ផ្តោតលើ ធនធានមនុស្ស , ទឹក​, ភ្លើង និង​ផ្លូវ​៕​





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...