Tuesday, January 9, 2018

ចរិត​ទាំង១០​នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​ប្រាជ្ញា

Credit: Sabay
ចង់​ដឹង​ថា​អ្នក​ជា​មនុស្ស​មាន​ប្រាជ្ញា​ឬ​ក៏​អត់​អាច​សាក​មើល​ពី​ចរិត​ខ្លួន​ឯង​សិន​មើ​ល​ថា​មាន​ចូល​ក្នុង​ចំណុច​ទាំង​១០​ខាង​ក្រោម​នេះ​ឬនៅ ៖

១. មនុស្ស​ដែល​ឆ្លាត​ភាគ​ច្រើន​ជា​មនុស្ស​ដែល​ខឹង​ច្រើន


លទ្ធផល​នៃ​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា​មនុស្ស​ដែល​អាច​គិត​ពី​ពាក្យ​មិន​សមរម្យ​ច្រើន​ជាង​នៅ​ក្នុង​ពេល​វេលា​ដែល​បាន​កំណត់​គឺ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ធ្វើ​តេស្ត​ប្រាជ្ញា​ជាង​អ្នក​ចូលរួម​ដទៃ​ទៀត។ អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​ចំនួន​ពាក្យ​មិន​សមរម្យ​ដែល​ចេញ​ពី​អ្នក​ដែល​ខឹង​ច្រើន​ទាំង​អស់​នោះ​បង្ហាញ​ថា​ពួកគេ​ស្គាល់​ពាក្យ​ច្រើន​មិនមែន​មាន​ន័យ​ថា​ពួក​គេ​ប្រើ​ពាក្យ​មិន​សមរម្យ​ទាំងនោះ​ទេ​ព្រោះ​ពួកគេ​ខ្វះ​វិធី​ដើម្បី​បង្ហាញ​ពី​ខ្លួនឯង។

២. ការ​ចូល​គេង​យឺត


ការ​សិក្សា​មួយ​ទៀត​នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​លើ​មនុស្ស​វ័យ​ក្មេង​បាន​បង្ហាញ​ថា​អ្នក​ដែល​ចូល​គេង​កាន់​តែ​យប់​ជ្រៅ​គឺ​កាន់​តែ​មាន​ IQ ខ្ពស់។

៣. ការ​ខ្ជិល​ច្រអូស
ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​ធ្វើ​ការងារ​ច្រើន។ អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Gulf Coast នៃ​រដ្ឋ Florida បាន​រក​ឃើញ​ថា​អ្នក​ដែល​មាន​ភាព​វៃយ​ឆ្លាត​ភាគ​ច្រើន​យក​ពេល​វេលា​ច្រើន​ដើម្បី​គិត​ពិចារណា​ពី​រឿង​ផ្សេងៗ ដូច្នេះ​ហើយ​ក៏​ធ្វើ​ការ​ងារ​តែ​បន្តិច។


៤. រក្សា​ភាព​ស្ងប់ស្ងាត់

អ្នក​ដែល​មាន​ប្រាជ្ញា​ក៏​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​រឿង​កើត​ឡើង​ក៏​ពួក​គេ​មិន​បង្ក​ឲ្យ​មាន​ជម្លោះ​ដែរ។


៥. គ្មាន​របៀបរៀបរយ


ភាព​រញ៉េរញ៉ៃ​ហាក់​ដូចជា​មាន​ឥទ្ធិពល​ទៅ​លើ​គំនិត​ច្នៃ​ប្រឌិត​របស់​មនុស្ស​អញ្ចឹង។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​មាន​គំនិត​ច្នៃប្រឌិត​ភាគ​ច្រើន​មាន​សភាព​រញ៉េរញ៉ៃ​ច្របូកច្របល់​ ឧទាហរណ៍​ដូចជា​តុ​ធ្វើ​ការ​របស់​ពួកគេ​ជាដើម។

៦. អ្នក​មិន​ចាត់​ទុក​ខ្លួន​ឯង​ថា​ល្អ​ជាង​អ្នក​ដទៃ​នោះ​ទេ


អ្នក​ដែល​មាន​ភាព​ឆ្លាត​វៃ​មិន​សូវ​ស្អប់​ឬ​ប្រកាន់​ពូជសាសន៍​នោះ​ទេ។ អ្នក​ស្រាវជ្រាវ​យល់​ស្រប​ថា​ការ​ពង្រីក​ទំនាក់ទំនង​នៅ​ក្នុង​សង្គម​របស់​បុគ្គល​ណា​ម្នាក់, គំនិត​ឯករាជ្យ, និង​ការ​គិត​ជឿនលឿន​តម្រូវ​ឲ្យ​មាន​កម្រិត​នៃ​ប្រាជ្ញា​ជាក់លាក់។

៧. ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ឯង


អ្នក​ដែល​មាន​ភាព​ឆ្លាតវៃ​តែង​តែ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួនឯង។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​យក​កំហុស​ទាំង​អស់​នោះ​មក​សិក្សា​និង​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ សមត្ថភាព​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​បញ្ញា​ស្មារតី​ផង​ដែរ។ វា​កំណត់​ពី​សារៈសំខាន់​ដែល​យើង​យល់​ថា​ជា​អារម្មណ៍ និង​របៀប​ដែល​យើង​ដោះស្រាយ។

៨. ពួក​គេ​អាច​មើល​ឃើញ​ពី​ទស្សនៈ​របស់​អ្នក​ដទៃ


ចំណុច​នេះ​ផង​ដែរ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​យល់​ចិត្ត​ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​បញ្ញា​ស្មារតី​ផង​ដែរ។ ឧទាហរណ៍​ក្នុង​ការ​ពិភាក្សា អ្នក​ដែល​ខ្វះ​សមត្ថភាព​នេះ​ព្យាយាម​យ៉ាង​ណា​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ឲ្យ​យក​មតិយោបល់​របស់​ពួកគេ​ហើយ​មិន​បញ្ចូល​ទស្សនៈ​របស់​ពួក​គេ​ចូល​ទៅ​ក្នុង​ការ​សន្ទនា​នោះ​ទេ។

៩. ពួក​គេ​មិន​អាច​ទ្រាំ​នឹង​ភាព​ល្ងង់​បាន​ឡើយ

អ្នក​ឆ្លាតវៃ​មិន​មែន​ជា​មនុស្ស​អត់ធ្មត់​នោះ​ទេ ហើយ​ភាគ​ច្រើន​ពួក​គេ​ជា​មនុស្ស​វាយ​ឫក​ដោយ​សារ​តែ​ពួក​គេ​មាន​ចំណេះ​ដឹង​ឬ​ឆ្លាត ហើយ​ជាទូទៅ​ពួកគេ​ចូលចិត្ត​នៅ​តែ​ម្នាក់​ឯង ប៉ុន្តែ​សម្រាប់​ទំនាក់ទំនង​វិញ​គឺ​បាន​យូរ​អង្វែង។

១០. ចុច​បិទ​ម៉ោងរោទិ៍


ចុង​ក្រោយ​ អ្នក​ដែល​មាន​ភាព​ឆ្លាត​វៃ​ និង​មាន​គំនិត​ច្នៃប្រឌិត​តែង​តែ​ចុច​បិទ​ម៉ោងរោទិ៍​ជា​រៀងរាល់​ព្រឹក ហើយ​ជាទូទៅ​គិត​ថា​វា​មិន​សូវ​សំខាន់​នោះទេ។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...