Wednesday, December 20, 2017

Jack Ma ព្រមាន​ថា សង្គ្រាម​លោក​ទី៣ អាច​នឹង​កើត​ឡើង​ដោយសារ​មូលហេតុ​មួយ


សង្គ្រាម​លោក​លើក​ទី៣ ទំនង​ជា​អាច​កើត​ឡើង ដោយសារ​តែ​ការ​វិវឌ្ឍ​​ដ៏​រហ័ស​នៃ​បច្ចេកវិទ្យា​សព្វ​ថ្ងៃ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba កាល​ពី​ពេល​ថ្មីៗ។
មហា​សេដ្ឋីចិន​រូប​នេះ បាន​និយាយ​ថា៖ បដិវត្តន៍​បច្ចេកវិទ្យា​លើក​ដំបូង បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​លោក​ទី១។ បដិវត្តន៍​បច្ចេកវិទ្យា​បន្ទាប់ បាន​ធ្វើ​ឲ្យ​កើត​មាន​សង្គ្រាម​លើក​ទី២។ ចំណែក ​បច្ចុប្បន្ន​នេះ​គឺ​ជា​បដិវត្តន៍​បច្ចេកវិទ្យា​លើក​ទី៣។


បន្ថែម​ពី​លើ​ការ​អះអាង​របស់​ខ្លួន លោក Jack Ma បញ្ជាក់​ថា រដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ​ទាំង​អស់ នៅ​លើ​ពិភពលោក គួរ​តែ​ធ្វើ​សកម្មភាព​ឲ្យ​បាន​រហ័ស​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។ បើ​មិន​ដូច្នោះ​ទេ អ្នក​រាល់​គ្នា​នឹង​ជួប​បញ្ហា​ជា​មិន​ខាន។


ស្ថាបនិក​ក្រុមហ៊ុន Alibaba ក៏​ធ្លាប់​បាន​លើក​ឡើង​ស្រដៀង​គ្នា​បែប​នេះ កាល​ពី​មុន​ដែរ។ តួ​យ៉ាង កាល​ពី​ខែ​មេសា​ ឆ្នាំ២០១៧ លោក​បាន​ប្រាប់​ថា ក្នុង​រយៈពេល​៣០​ឆ្នាំ​ខាង​មុខ ពិភពលោក​នឹង​កាន់​តែ​ពើប​ប្រទះ​នឹង​បញ្ហា​ ច្រើន​ជាង​ក្ដី​សប្បាយ ក៏​ព្រោះ​ការ​វិវឌ្ឍ​លឿន​នៃ​បច្ចេកវិទ្យា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...