ក្រោយពេលបែកធ្លាយព៌តមាន និវ មានភ័ស្តុតាងច្បាស់លាស់ អង្គការចាត់តាំងបដិវត្តន៏ព៌ណនៅកម្ពុជា ត្រូវបានវាយបំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួនរួចស្រេចទៅហេីយ ។ ប៉ុន្តែ ឧបាយកលពិសពុលនៃអ្នកបញ្ជារ ពីក្រោយ នៅមិនទាន់ផុតរលត់នៅឡេីយ ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជំហរច្បាស់លាស់ ដាច់ខាតមិនឲ្យមានបដិវត្តន៏ព៌ណកេីតឡេីងនៅកម្ពុជា បានទេ ។ ដូច្នេះ អ្នកបញ្ជារ និងអ្នកឃុបឃិត ដែកនៅក្នុងចង្កោមយន្តការបដិវត្តន៏ព៌ណ ទោះនៅក្នុងស្រុក ប្ញ នៅក្រៅស្រុក គួរតែបញ្ឈប់រាលមសកម្មភាពអវិជ្ជមានរបស់ខ្លួនជាបន្ទាន់ទៅ កុំឲ្យបែកមុខទាន់ ក្រែងអាប់ឱនកិត្តិយស និងខ្មាស់គេពេញពិភពលោក ។
វាជារឿងអសីលធ៌ម អមនុសហសធ៌ម និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរខាំងណាស់ ដែលសាបព្រួសឲ្យមានអំពេីប្រទូសរាយដល់បណ្តាប្រទេស ដោយសារតែមហិច្ឆតានយោបាយនិងមនោគមន៏លោភលន់របស់ខ្លួន ហេីយធ្វេីឲ្យប្រជាជន មានទាំងបុរស ស្ត្រី កុមាររងទុក្ខសោក ខ្លោចផ្សារ វេទនា ដូចជាក់ស្តែងនៅបណ្តាប្រទេសនៅមជ្ឈឹមបូពា៌ និងនៅអាហ្វ្រិកខាងជេីង ជាដេីមនោះ ។
នេះជាលេីកដំបូងនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ក៏ដូចជាជាក់ស្តែងនៅកម្ពុជានេះតែម្តងដែលក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានទប់ស្កាត់បានទាន់ពេលវេលា ហេីយបានកំចាត់ចោលរចនាសម្ព័ន្ធនៃបដិវត្តន៏ព៌ណនេះ មិនឲ្យវាងេីបក្បាលរួច ធានារក្សាសន្តិភាព ស្ថេរភាព និងសេចក្តីសុខរបស់ប្រជាជន បេីកុំអីប្រទេសកម្ពុជានឹងជួបគ្រោះមហន្តរាយដូចពីអតីតកាលទៀតជាមិនខាន ។
ដូច្នេះ ទោះក្រោមរូបភាព និងទម្រង់ណាក៏ដោយ រួមទាំងក្រោមរូបភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏ដោយ ដាច់ខាត ត្រួវរួមគ្នាទប់ស្កាត់និងកម្ចាត់ចោលឲ្យវាវិនាសសាបសូន្យឲ្យបាន ដេីម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា ។
0 comments