Friday, December 29, 2017

សម្តេច​តេជោ ​ហ៊ុន ​សែន៖​ កម្ពុជា​ចង​ចាំន​យោបាយ ​ឈ្នះ-​ឈ្នះ ​២៩​ធ្នូ​


ភ្នំពេញ៖ ថ្ងៃទី២៩​ ខែ​ធ្នូ​នេះ ​គឺ​ជា​ថ្ងៃប្រវត្តិសាស្រ្តដ៏​សំខាន់​មួយ​ ដែល​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ ​“ឈ្នះ​ទាំង​អស់​គ្នា”​។
សម្តេច​តេជោ ​ហ៊ុន​ សែន ​បញ្ជាក់​ថា នៅពេល​នោះ​ ទោះ​បី​យើង​មាន​កិច្ច​ព្រមព្រៀង​សន្តិភាពទី​ក្រុងប៉ារីស​ ២៣​ តុលា ​១៩៩១ ​ក៏ដោយ ​ក៏ភាគី​កម្ពុជា​ប្រជាធិប​តេយ្យ​ (ខ្មែរ​ក្រហម​) នៅ​បន្ត​គ្រប់​គ្រងតំបន់​មួយ​ចំនួន​ដែល​ពួក​គេកាន់កា​ប់ជា​មួយ​នឹង​គ្រឿង​អាវុធ​យុទ្ឋ​ភ័ណ្ឌ​យ៉ាងច្រើន​សន្ឋឹក​សន្ឋាប់​។ ​នៅពេល​នោះ​ពួក​គេ​ក៏​នៅបន្ត​បង្ក​សកម្មភាព​គ្រោះថ្នា​ក់ជាច្រើន​ដល់​ប្រទេស ​ជាតិ​ និងប​ង្ក​ការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ទេសចរបរទេសផ​ង​ដែរ​។


ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំង​ស្រុង​ និង​ដើម្បី​បង្រួប​បង្រួ​មផ្សះផ្សាជា​តិទាំងមូល​ ទើប​នៅ​ថ្ងៃទី ​២៩​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៨ ​សម្តេច​តេជោ ​ហ៊ុន​ សែន ​ប្រមុខ​នៃរា​ជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ដាក់​ចេញ​នូវ​នយោ​បាយ ​ឈ្នះ-​ឈ្នះ ​ដែលធា​នាដ​ល់អា​យុជីវិត​ និ​ងកម្មសិទ្ឋិ​នានា​រប​ស់ភាគី​កម្ពុជា​ប្រជាធិប​តេយ្យ ​(ខ្មែរ​ក្រហម​) នៅ​ពេល​ពួក​គេទម្លាក់​អាវុធវិល​មករួម​រស់​នៅ​ក្នុង​សង្គម​ជាតិ​ក្រោម​ដំបូល​នៃ​រាជរដ្ឋាភិបាល​តែ​មួយ ​និង​នាយករដ្ឋ​មន្រ្តី​តែ​មួយ ​ទើប​បាន​ធ្វើ​ឱ្យប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​លេញ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​។
សម្តេច​បញ្ជាក់​តា​មបណ្តាញ​សង្គ​មfacebookថា នយោបាយ​ ឈ្នះ-​ឈ្នះ ​គឺខ្មែរទាំង​អស់​គ្នាឈ្នះ ​កម្ពុជា​ទាំង​មូល​មាន​សុខស​ន្តិភា​ព ហើយ​ប្រជាពល​រដ្ឋ​ក៏កាន់តែមា​នឱកាស​ច្រើន​ឡើង​ក្នុង​ការកសាង​សង្គម​គ្រួសារ ​និង​អភិវឌ្ឍន៍​ប្រទេស​ឱ្យកាន់​តែរី​កចម្រើន​៕






Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...