Friday, December 8, 2017

ម៉ាស៊ីន​ទី១ នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ត្រូវបាន​សាកល្បង​ដោយ​ជោគជ័យ


ការធ្វើ​តេស្ត​សាកល្បង​ និង​ការ​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ទី១​ អានុភាព៥០​មេហ្គាវ៉ាត់​ របស់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​ និង​សាកល្បង​ភ្ជាប់​ទៅ​បណ្តាញ​បញ្ចូន​ជាតិ​ គឺ​ទទួល​បាន​ជោគជ័យ។ ការ​សាកល្បង​នេះ ត្រូវបាន​ចុះ​ពិនិត្យ​ដោយ​លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល និង​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ។
ក្រសួង​រ៉ែ បាន​ឲ្យដឹង​ថា សម្រាប់​ការ​ធ្វើតេស្ត​ម៉ាស៊ីន​ទី១​ បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី២៩​ ខែ​វិចិ្ឆកា​ ឆ្នាំ២០១៧​ ដល់​ថ្ងៃទី១​ ខែ​ធ្នូ​ ឆ្នាំ២០១៧​ ហើយបាន​ធ្វើការ​ភ្ជាប់ទៅ​បណ្តាញ​បញ្ចូន​ជាតិ ដើម្បី​ចែកចាយ​ទៅ​បណ្តា​ខេត្តផ្សេងៗ​កាលពី​ថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ​២០១៧។


ក្រសួង​រ៉ែ អះអាង​ថា​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២ បាន​ជួយ​ពង្រីក​ការ​ផ្គត់ផ្គង់ និង​ធ្វើឲ្យ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​បន្ត​ចុះ​ថ្លៃ​បន្ថែម​ទៀត។ នេះ​ជា​វារី​អគ្គិសនី​ធំ​ជាងគេ​នៅ​កម្ពុជា​ ដែលមាន​កម្លាំង​អានុភាព​សរុប​៤០០មេហ្គាវ៉ាត់ នៅពេល​ដែល​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ទាំង៨៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...