(ភ្នំពេញ): ក្រុមហ៊ុនចិនបានបោះទុនវិនិយោគប្រមាណ៧០០លានដុល្លារសាងសង់បុរីប្រណីត ដែលរួមមានអគារស្នាក់នៅរួម ក្លឹបកីឡា អគារពាណិជ្ជកម្ម និងផ្សារទំនើន នៅផ្លូវ៦០ម៉ែត្រក្នុងភូមិសាស្ត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គម្រោងនេះបានបើកសម្ពោធសាងសង់កាលពីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ ២០១៧ ដោយមានការចូលរួមពីលោកប៉ែន សុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន ។
លោកយ៉ាន់លី លីន( YANLI LIN) អគ្គនាយកក្រុហ៊ុនអរនិងអេហ្វផ្រក់ភើធី (R&F Propertie s Cambodia)បានលើកឡើងថាគម្រោងសាងសង់ឡើងនៅចំកណ្តាលទីក្រុងភ្នំពេញនេះដោយសារឃើញប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសក្តានុ ពលយ៉ាងធំធេង សម្រាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន ប្រទេសមានប្រពៃណីល្អ ជាពិសេសនោះមានគោលនយោបាយវិនិយោគបើកទូលាយ និងអនុគ្រោះដល់អ្នកវិនិយោគគិនបរទេស។ជាងនេះទៅទៀតគម្រោងនេះក៏ស្របតាមគោនយោបាយយុទ្ធសាស្ត្រ «ខ្សែក្រវា់ត់មួយវិថី មួយ»នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងប្រទេសចិនដែលជាបងប្អូននឹងគ្នា ក្នុងពង្រឹងគ្នាជាបន្តបន្ទាប់ លើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេរភាគីរួមគ្នា។
លោកក៏បានឲ្យដឹងថាគម្រោងដែលសាងសង់ហើយមានទីតាំងស្ថិតនៅជាប់នឹង មហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ ៦០ម៉ែត្រ) មានទំហំទឹកប្រាក់ប្រហែល៧០០លានដុល្លារ និងគ្រប់ដណ្តប់លើផ្ទៃដីសរុប៧,៧ហិកតា ។ ផ្ទៃក្រឡាអាគារជិត ៥៦០.០០០ម៉ែត្រ ប្រភេទលំនៅដ្ឋានមានទំហំចាប់ពី៥៥១៣៤ម៉ែត្រការ៉េ និងមានបន្ទាប់ចាប់ពីមួយ ទៅបីបន្ទាប់ដែលមា នភាពសមស្របសម្រាប់ទាំងការវិនិយោគ និងការរស់នៅផ្ទាល់ខ្លួន៕
0 comments