Tuesday, December 12, 2017

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព»


(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា សម្ដេច ព្រះបាទ នរោត្ដម សីហមុនី ទ្រង់បានផ្ញើព្រះរាជសារអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសដែលសម្ដេច ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ដែលបណ្ដាញសារព័ត៌មាន  ទទួលបាននៅថ្ងៃនេះ ព្រះអង្គបានមានព្រះរាជបន្ធូលយ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរចំពោះដំណឹងដ៏ប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្ដៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរៈភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសដ៏ឆ្នើមបំផុតលើគ្រប់វិស័យ ប្រកបដោយគតិបណ្ឌិត និងសក្ដានុពល នាំមកនូវជោគជ័យដ៏ត្រចះត្រចង់ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្ដិភាព ស្ថិរភាពសង្គម និងជាការអភិវឌ្ឍន៍ជាតិរីកចម្រើនជាលំដាប់»។
ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ជូនចំពោះព្រះមហាក្សត្រ ដែលព្រះអង្គសម្ដេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន និងការអបអរសាទរ ប្រសិទ្ធិពរបវមហាប្រសើរ ចំពោះសម្ដេចដែលត្រូវបាន​ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
នៅក្នុងសារលិខិតថ្លែងអំណរព្រះរាជគុណ ដែលអង្គភាពព័ត៌មាន ​ទទួលបាននៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មហាកិត្តិយសដ៏អស្ចារ្យ ដែលទូលព្រះបង្គំជាខ្ញុំទទួលបាននាឱកាសនេះ គឺពិតជាមិនអាចកាត់ផ្ដាច់ពី ព្រះករុណាទិគុណ បុណ្យបារមី នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គស្ដេចទ្រង់ បំពេញព្រះរាជបូជនិយកិច្ចប្រកបដោយព្រះទសពិធរាជធម៌ បង្កលក្ខណៈត្រជាក់ត្រជំ រួមទាំងប្រជាពលរដ្ឋព្រះសង្ឃ មន្ដ្រីរាជការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសភរិយាដ៏ឧត្តុង្គឧត្តមរបស់ទូលព្រះបង្គំជាខ្ញុំ ដែលបានបូជាកម្លាំងកាយ ប្រាជ្ញា សារតី ដើម្បីរួចគ្នាអភិវឌ្ឍន៍ពូនជ្រំសុខសន្ដិភាព ស្ថេរភាពនយោបាយទូទាំងព្រះរាជាណាចក្រកម្ពុជា ជាទីស្នេហាបំផុតនៃយើងបានឡើយ»។​
ខាងក្រោមនេះជា ព្រះរាជសារលិខិតអបអរសាទររបស់ព្រះមហាក្សត្រ និងសារលិខិតថ្លៃងអំណរព្រះរាជគុណរបស់សម្តេចតេជោ ហ៊ុន សែន៖



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...