Saturday, December 30, 2017

ជនចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការនិងអ្នកមានជំងឺរាំរ៉ាំ៦៣៩គ្រួសារនៅក្នុង ស្រុកកំពង់លែងបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា


កំពង់ឆ្នាំងៈ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាអមដំណើរដោយឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជាថ្នាក់ដឹកនាំខេត្ត ស្រុកនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែក ជូនចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកមានជំងឺរ៉ាំរ៉ៃ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។


មានប្រសាសន៍ក្នុងឱកាសនោះសម្តេចចៅហ្វាវាំង គង់ សំអុល បានពាំនាំព្រះរាជបណ្តាំផ្តាំផ្ញើសាក
សួរទុក្ខពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក,ជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុជាពិសេសចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកមានជំងឺរ៉ាំរ៉ៃគ្រប់ទីកន្លែងដោយមិនប្រកាន់ពូសាសន៍និងនិន្នាការនយោបាយឡើយ។

សម្តេចចៅហ្វាវាំងគង់សំអុលក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាពអោយបានល្អ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារនិងក្នុសង្គមត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រនិងជៀសអោយឆ្ងាយពីគ្រឿងញៀនជាពិសេសអំពើអប្បាមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍អោយដឹងថាៈប្រជាពលរដ្ឋមក
ទទួលអំណោយថៃ្ងនេះមានចំនួន៦៣៩គ្រួសារមកពី៤៤ភូមិក្នុងស្រុកកំពង់លែងដែលក្នុងមួយគ្រួសារទទួលៗបានអង្ករ ៣០ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ នំប៉័ង១ដើម ទឹកសុទ្ធ ១ដប និងថវិកាមួយចំនួន។ ដោយឡែក សាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំង បានចែកអាវរងារជូនមួយគ្រួសារៗចំនួនអាវមួយផងដែរ។
ប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរព្រះគុណនិងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ មានក្តីមេត្តា ករុណា គិតគូរ និងជួយសំរាលការលំបាកដែលពួកគាត់កំពុងជួបការលំបាក។ប្រជាពលរដ្ឋទាំងអស់បានលើកដៃបួងសួងសូមទេវត្តាតាមជួយថែរក្សាសម្តេចម៉ែនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងសម្តេចចៅហ្វាវាំងគង់សំអុលព្រមទាំងប្រតិភូទាំងអស់សូមមានព្រះសុខភាពល្អ,សុខភាពល្អព្រះជន្មនិងជន្មាយុយឺនយូរដើម្បីដឹកនាំសកម្មភាពមនុស្សធម៌និងគង់ជាម្លប់ត្រជាក់សំរាប់កូនចៅទាំងអស់គ្នា៕








Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...