(ភ្នំពេញ) ៖ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បាននិយាយទាំងបំផ្លើសការពិតថា គណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្នកំពុងឈានទៅដល់ការបែកបាក់ ហើយក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ងើបប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន នោះ, កងកម្លាំងគ្រប់ស្ថាប័ន និងអង្គភាពទាំងអស់បានចេញ ញាតិប្រតិកម្មយ៉ាងនិងប្រកាសដាច់អហង្ការចំពោះការញុះញុងដ៏គឃ្លើនម្តង ហើយម្តងទៀត របស់ទណ្ឌិតរូបនេះ។
យោងតាមញតិ្ដដែលបានចេញជាបន្តបន្ទាប់ នាថ្ងៃទី៦ធ្នូរបស់កងកម្លាំងយោធា កងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធនេះ បានប្រាប់ដល់ជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី ថា កងទ័ពបង្កើតឡើងដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីគឺប្ដូរផ្ដាច់នៅជាមួយសម្តេច ជានិច្ចមិនក្បត់ទោះបីត្រូវពលីជីវិត ឬ កាលៈទេសៈណា ក៏ដោយនោះ។
ញតិ្ដរបស់កងកម្លាំងប្រដាប់អាវុធទាំងនោះបានលើកឡើងក្នុងន័យតែមួយថា “យើងខ្ញុំទាំងអស់គ្នា ជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នាថ្ងៃនេះ បានប្រតិកម្មយ៉ាងខ្លាំងក្លា បំផុតចំពោះសម្ដីញុះញុងម្តងៗ ហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកងទ័ពក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេ ជោ ហ៊ុន សែន”។
ជាមួយ នឹងការប្រតិកម្មនេះ ញតិ្ដដដែលបានបន្តទៀតថា កម្លាំងយោធាទូទាំងប្រទេសសូមផ្តាំទៅទណ្ឌិត សម រង្ស៊ីថាកងទ័ពទាំងអស់របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះកងទ័ពស្មោះស្ម័គ្រជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន ទោះពួកគេត្រូវពលីជីវិតក៏ដោយ។
គួរបញ្ជាក់ថា លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថាមូលហេតុចម្បងដែលសម្ដេចតេជោហ៊ុន សែន ប្រកាសរំលាយគណបក្សសង្គ្រោះជាតិ គឺដោយសារតែគាត់ភ័យខ្លាច ពីការបែកបាក់ផ្ទៃក្នុង ដោយជៀសមិនផុត ក្នុងជួរគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ អតីតមេគណបក្សប្រឆាំងរូបនេះ បានអំពាវនាវមកងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាលកុំធ្វើតាមបញ្ជាពីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បើមានបញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់៕










0 comments