Thursday, December 14, 2017

ឯកឧត្តម សុខ ឥសាន បានប្រតិកម្មតបទៅនិងលោកព្រឹទ្ធសមាជិកអាមេរិកកាំងម្នាក់ ដែលអំពាវនាវ ពលរដ្ឋខ្មែរ រៀបចំគម្រោង ឲ្យសម្ដេចតេជោ ចុះចេញពីតំណែង


នៅពេលថ្មីៗកន្លងទៅនេះ តាមអ្នកសារព័ត៌មានវិទ្យុម្នាក់បានឲ្យដឹងថា លោកព្រឹទ្ធសមាជិក អាមេរិកាំងម្នាក់ឈ្មោះ ដេណា រ៉ូរ៉ាបាកគើនៅរដ្ឋកាលីហ្វ័រនីញ៉ា ចង់បបួលសម្តេចតជោ ហ៊ុន សែន លាលែងពីតំណែង ។
យើងដឹងហើយថា កម្ពុជា និង អាមេរិកាំង ជាប្រទេសប្រជាធិបតេយ្យដូចគ្នា ។ ក្នុងការជ្រើសមេដឹកនាំ ប្រទេសត្រូវឆ្លងកាត់ការបោះឆ្នោតសម្តែងឆន្ទៈរបស់ប្រជាជន តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
ដូច្នេះសំណើរបស់លោក ព្រឹទ្ធសមាជិក ដេណា រ៉ូរ៉ាបាកគើ បបួលសម្តេចតេជោ ហ៊ុន សែន លាលែងពីតំណែងនោះគឺជាការរំលោភឆន្ទៈរបស់ប្រជាជននៃប្រទេសកម្ពុជាយ៉ាងច្បាស់ក្រឡែត ហើយក៏ជាការដើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យផងដែរ ។


ប៉ុន្តែ មិនអីទេ រឿងនេះទុកមួយឡែកសិនចុះ។ ជាដំបូង សូមលោក ព្រឹទ្ធសមាជិករូបនេះ ទៅបបួលលោកប្រធានាធិបតី ដូណាល់ ត្រាំ សិនទៅ ។ បើលោកប្រធានាធិបតីយល់ព្រម ទើប ចាំមកបបួលសម្តេចតេជោជាក្រោយក៏បានដែរ ក៏មិនទាន់ហួសពេលទេ ។
ហេតុតែ កាន់ជើងមេបក្សប្រឆាំង ដែលជាអាយ៉ងរបស់ខ្លួន ទើបលោកព្រឹទ្ធសមាជិកហ៊ានរំលោភច្បាប់ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីលុបលាងមុខមាត់ដ៏កខ្វក់របស់ខ្លួន ទោះត្រូវទទួលរងការត្មេះតិះដៀលពីមហាជន និងមជ្ឈដ្ឋានស្រឡាញ់ យុត្តិធម៌ ប្រជាធិបតេយ្យ និងសិទ្ធមនុស្ស យ៉ាងណាក៏ដោយ ។
នេះ បានហៅថា មេក្លោងប៉ិនប្រសព្វការពារអាយ៉ងជាកូនចៅមែន ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...