(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសេចក្តីសម្រេច នៃការការបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំការងារ សរសេររបាយការណ៍ ស្តីពី សិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ ដែលមានប្រធាន អនុប្រធាន និងសមាជិកសរុបទាំងអស់៣៥រូប។
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា សមាសភាពរួមាន៖
ទី១៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ជាប្រធាន
ទី២៖ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន
ទី៣៖ លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន
ទី៤៖ លោក អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអនុប្រធានអចិន្ត្រៃយ៍
ទី៥៖ លោក តិច ច័ន្ទតារា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអនុប្រធាន
ទី៦៖ លោក ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអនុប្រធាន
ទី៧៖ លោក កត្តា អ៊ន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអនុប្រធាន
ទី៨៖ លោក ជិន ម៉ាលីន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអនុប្រធាន ព្រមទាំងសមាជិកសរុបទាំងអស់៣៥រូប។
តាមរយៈការសម្រេចនេះ ក៏បង្កើតឲ្យមានក្រុមការងារបច្ចេកទេសជាជំនួយ មានប្រធាន អនុប្រធាន និងសមាជិកសរុបទាំងអស់៤៤រូប។
សូមអានខ្លឹមសារ នៃសេចក្តីសម្រេចទាំងស្រុងដូចខាងក្រោម៖
0 comments