១- ពិភពលោកបានកត់សម្គាល់ឃេីញថា តាំងពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ រហូតមកដល់ថ្ងៃនេះ បន្ទាប់ពីអតីតៈបក្សប្រឆាំងនៅកម្ពុជា ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល និងហាមឃាត់មិនឲ្យសមាសភាពក្បាលម៉ាសុីនដឹកនាំគណបក្សប្រឆាំង ១១៨ នាក់ ធ្វេីនយោបាយរយៈពេល ៥ ឆ្នាំ គ្មានប្រតិកម្មណាមួយពីប្រជាជនកម្ពុជាឡេីយ ដែលសរបញ្ជាក់ថា ប្រជាជនកម្ពុជាភាគច្រេីនលេីសលុបគាំទ្រចំណាត់ការផ្លូវច្បាប់ចំពោះគណបក្សប្រឆាំងដែលល្មេីសច្បាប់ និងក៏គាំទ្រមិនឲ្យពួកក្បាលម៉ាស៊ីនដឹកនាំគណបក្សនេះធ្វេីនយោបាយដែរ ។ ទន្ទឹមនឹងនេះ ក៏ប្រជាជនកម្ពុជា រួមទាំងសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងលែងគាំទ្រមេបក្សនិងគណបក្សប្រឆាំងទៀតហេីយ ។ ជាក់ស្តែងក្រុមប្រឹក្សាឃុំសង្កាត់ដែលជាសកម្មជនបក្សប្រឆាំងបានចាកចេញពីបក្សប្រឆាំងមួយនេះជាង២៦០០នាក់មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ ចំណែកអ្នកមិនចូលរួម ក៏មិនបានរត់ចោលស្រុកតាមការបំភិតបំភ័យរបស់ សម រង្ស៊ី ដែរ បានសេចក្តីថាគេមិនជឿសម រង្ស៊ីទៀតទេ ។
២- សម រង្ស៊ី និងបក្សពួកបានធ្វេីយុទ្ធនាការដេីរអោបដៃជេីងបរទេស ជាចៅហ្វាយនាយ ឲ្យជួយខ្លួន និងដាក់សម្ពាធមកលេីរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីបានរួចខ្លួន បានមកធ្វេីនយោបាយឡេីងវិញ ។ ប៉ុន្តែជាលទ្ធផល គឺសូន្យ មានព្ញតែពាក្យសំដីបន្ទរពីបរទេសមួយចំនួនតូចប៉ុណ្ណោះ ។ ដូច្នេះមានន័យថាគ្មានបរទេសណាឈឺឆ្អាលរឿងសម រង្ស៊ី និង កឹម សុខា ក្បត់ជាតិ និងល្មេីសច្បាប់ទេ ។ បរទេសមួយចំនួននោះភាគច្រេីនសុទ្ធតែពួកប្រឆាំងនៅប្រទេសនីមួយៗ។ ចំណែករដ្ឋាភិបាលគេនៅតែមានទំនាក់ទំនងល្អជាមួយកម្ពុជា ។
៣- ការឃោសនាប្រកបដោយពាក្យមួលបង្កាច់ លាបព័ណ៌ រេីសអេីងជាតិសាសន៏ មិនបានផ្សារភ្ជាប់នឹងការពិតទេ ធ្វេីឲ្យ ក្រុមមេដឹកនាំបក្សប្រឆាំងត្រូវទទួលរងនូវការវាយតម្លៃទាបចំពោះខ្លួនវិញ ដែលដេីរនយោបាយញុះញង់ ដុតកំហឹងមហាជន ប្រជាជន និងជាតិសាសន៏ ខុសពីការពិត ដែលបរទេសគេស្អប់ខ្ពេីម ។
៤-ការបំផុសមហាជន ប្រជាជនពីបញ្ហាព្រំដែន ផ្ទុយពីការពិត មិនត្រូវបានមតិជាតិ អន្តរជាតិជឿតាម និងគាំទ្រឡេីយ។ ជាក់ស្តែង តាមការបំផុសព័ត៌មានមិនពិតនេះ បេីដូចមែននោះ ដីខ្មែរគ្មាននៅសល់ទេ តែទឹកដីខ្មែរនៅតែដដែល គ្មានបាត់ទៅណាទេ ។
៥- វប្បធម៌លាបព័ណ៌របស់សម រង្ស៊ី ត្រូវបរាជ័យចំពោះជាតិនិងអន្តរជាតិ ដោយសារចោទ រាជរដ្ឋាភិបាលជាអាយ៉ងយួន បម្រេីយួន មានសតិអារម្មណ៏ជាក្បាលយួន ខ្លួនខ្មែរ ។ តែធាតុពិត គណបក្សប្រជាជនកម្ពុជា ធ្វេីការបម្រេីមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋខ្មែរ សមិទ្ធផលទាំងឡាយមានរីកដុះដាលពាសពេញប្រទេសខ្មែរ មាននៅបរទេសឯណា ?
៦- កន្លងទៅសម រង្ស៊ី និងបក្សពួកបានចោទរាជរដ្ឋាភិបាលលក់ប្រាសាទអង្គរវត្ត ភ្នំបូកគោ និងដីកោះមួយចំនួនទៅឲ្យយួន។ តែការពិតតំបន់ទាំងនោះ នៅជារបស់ខ្មែរគ្រប់គ្រងដដែលមានយួនឯណាមកយក ។ រឿងវិនិយោគជារឿងធម្មតា ប្រទេសណាដូចប្រទេសណាដែរ ។ បេីប្រឆាំងនឹងការវិនិយោគ មានតែមិនចង់ឲ្យប្រទេសជាតិរីកចម្រេីន ?
៧- រឿង សម រង្ស៊ី ទៅដកបង្គោលព្រំដែន ក្នុងបំណងបង្ហាញមហាជនថាខ្លួនក្លាហាន គ្រាន់បេី ។ ប៉ុន្តែមិនមែនដូច្នោះទេ ។ រាជរដ្ឋាភិបាលគឺជាអ្នកទទួលខុសត្រូវ មិនមែនគណបក្សនយោបាយមានភារៈកិច្ចដោះស្រាយ និងបោះបង្គោលព្រំដែនទេ នៅប្រទេសណា ក៏ដូចប្រទេសណាដែរ ។ ដូច្នេះ ទង្វេីនិងសកម្មភាពរបស់ សម រង្ស៊ីគ្រាន់តែអំពេីប្រជាភិថុត បោកប្រាស់ ប្រជាជនតែប៉ុណ្ណោះ ។
សរុបមក នយោបាយ និងសកម្មភាពមិនប្រក្រតី របស់ សម រង្ស៊ី និងបក្សពួក គឺជានយោបាយបោកប្រាស់ប្រជាជន ហេីយអាងអីរត់ចោលស្រុកធ្វេីខ្លួនជាអ្នករងគ្រោះ ជាតួកំសត់ឲ្យប្រជាជនអាណិត តែដេកចាំតែអាណិតទេតេី គេស្អប់មិនចង់ឃេីញមុខផង ។



0 comments