Sunday, November 26, 2017

សម្រាប់អ្នក​ដែលមានបំណងចង់​បម្រើការ​នៅ គ​.​ជ​.​ប ជំនួស​មន្ត្រី​បីនាក់​ដែល​លាលែង អាច​ផ្ញើ CV ទៅ​សភាបាន


ភ្នំពេញ​៖ ក្រោយពី​អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន ៣​រូប បាន​សុំលាលែង​ពី​តំណែង គណៈអចិន្ត្រៃយ៍​នៃ​រដ្ឋសភា បានប្រកាស​ជ្រើសរើស​បេក្ខភាព​ឈរឈ្មោះ ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​។ នេះ​បើតាម​សេចក្ដី​ជូន​ដំណើ​ង​របស់​រដ្ឋសភា​។
បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋសភា កាលពី​ថ្ងៃទី ២៤ វិច្ឆិកា​នេះ ដែល​ចុះហត្ថលេខា​ដោយ​លោក ឡេង ប៉េងឡុង គណៈអចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​ជ្រើសរើស​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​)​។

ការជ្រើសរើស​នេះ អនុលោម​តាម​មាត្រា​៥ និង​មាត្រា​៦ នៃ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ការប្រកាស​ជ្រើសរើស​សមាជិក គ​.​ជ​.​ប ថ្មី​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ដែល​ពិភាក្សា​ពី​ការដាក់​តំណាងរាស្ត្រ​ថ្មី ជំនួស​តំណាងរាស្ត្រ​៥៥​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អស់​សុពលភាព រួមទាំង​ពិភាក្សា​ពី​ការជ្រើសរើស​សមាជិក​ថ្មី ដើម្បី​ជំនួស​សមាជិក​៣​រូប​នៃ គ​.​ជ​.​ប ផងដែរ​។​



សេចក្ដីជូនដំណឹង​ដដែល ក៏បាន​បញ្ជាក់ជូន​ឥស្សរជន​ដែល​មានបំណង​ឈរឈ្មោះ​ជា​បេក្ខជន​ក្នុងការ​ជ្រើសរើស​ផងដែរ​។ ឥស្សរជន​ដែល​មានបំណង​ឈរឈ្មោះ ត្រូវដាក់​ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន ជូន​គណៈអចិន្ត្រៃយ៍​នៃ​រដ្ឋសភា​។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា នឹង​ទទួល​ពាក្យសុំ​ឈរឈ្មោះ ជា​បេក្ខជន​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩​ខែវិច្ឆិកា ឆ្នាំ​២០១៧ រៀងរាល់ថ្ងៃ គិត​ទាំង​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ នៅ​នាយកដ្ឋាន​គ្រប់គ្រង​បុគ្គលិក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។ ចំណែក​ពាក្យសុំ​ឈរឈ្មោះ នឹង​ឈប់​ទទួល​នៅ​ថ្ងៃទី​២៩ វិច្ឆិកា​។
សូមបញ្ជាក់ថា អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន ៣​រូប ដែល​សុំលាលែង រួមមាន​លោក គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប លោក រ៉ុង ឈុន សមាជិក គ​.​ជ​.​ប និង​លោកស្រី តែ ម៉ា​នី​រ៉ុង សមាជិកា គ​.​ជ​.​ប​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...