Wednesday, November 29, 2017

ឯឧ នូ សាខន ប្រធានគណ:ប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសសេចក្តីសម្រេចសំរួលភារកិច្ច និងតែងតាំងប្រធានគណ:កម្មាធិការគណបក្សក្រុងតាខ្មៅ


ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៨វិច្ឆិកា នេះ ឯឧ នូ សាខន ប្រធានគណ:ប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសសេចក្តីសម្រេចសំរួលភារកិច្ច និងតែងតាំងប្រធានគណ:កម្មាធិការគណបក្សក្រុងតាខ្មៅ នៅសាលប្រជុំមន្ទីរបក្សខេត្ត ។ សមាសភាពចូលរួមមាន ់៖ក្រុមការងារគណ:ព/រក្រុង-សង្កាត់, មន្ត្រីគណបក្សក្រុង-សង្កាត់-ភូមិ,ក្រុមចលនាស្ត្រី -យុវជនឃុំ-ភូមិ សរុបវត្តមាន ២២៧នាក់ ។
សូមបញ្ជាក់ថា លោក នូ សុវណ្ណារ៉ា ត្រូវបានតែងតាំងជាប្រធានគណបក្សក្រុង ជំនួសលោក ហេង ធៀម ដែលត្រូវចូលនិវត្តន៍ ។

ក្នុងឱកាសនោះ ឯឧ នូ សាខន បានរំលឹក និងកោតសរសើរ ដល់ស្នាដៃដឹកនាំគណបក្សរបស់លោក ហេង ធៀម ដែលជាមន្ត្រីសកម្មការងារ បានបំពេញភារកិច្ច ចាប់ពីមន្ត្រីគណបក្សស្រុកល្វាឯម រហូតដល់បានទទួលជាប្រធានគណបក្សស្រុកកៀនស្វាយ និងក្រុងតាខ្មៅ មុននឹងចូលនិវត្តន៍ ។ ស្នាដៃរបស់លោក ត្រូវចាត់ជាគំរូសម្រាប់អ្នកជំនាន់ក្រោយយកតម្រាប់តាម ។ ចំពោះ លោក នូ សុវណ្ណារ៉ា ថ្វីដ្បិតតែជាមន្ត្រីវ័យក្មេង តែមានសមត្ថភាព និងមានឧប្បនិស្ស័យ ក្នុងការទទួលតំណែងជាថ្នាក់ដឹកនាំគណបក្សក្រុង ។


ឯឧ បានផ្តាំផ្ញើដល់មន្ត្រីគណបក្សក្រុង-សង្កាត់ ទាំងអស់ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្តីពីករណីរំលាយCNRP និងគោលនយោបាយ សណ្តោសប្រណីរបស់សម្តេចតេជោ ចំពោះសកម្មជនCNRP ឲ្យចូលមករួមរស់បម្រើនយោបាយជាមួយCPP ដើម្បីមានលទ្ធភាពបម្រើប្រជាជន តទៅមុខទៀត។ ទន្ទឹមនឹងនេះ ត្រូវរៀបចំបញ្ចូលសមាជិកគណបក្សថ្មីៗ ដែលទើបនឹងបានចុះឈ្មោះ ដើម្បីបង្កើនបរិមាណ និងពង្រឹងគុណភាពឈានទៅដណ្តើមប្រៀបឈ្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។ លើសពីនេះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ពង្រឹង សន្តិសុខ អនាម័យ និងសណ្តាប់ធ្នាប់ក្នុងក្រុងតាខ្មៅ ឲ្យបានកាន់តែប្រសើរឡើង ។
ជាទីបញ្ចប់ឯឧ បានឧបត្ថម្ភថវិកាដល់សមាជិកចូលរួមម្នាក់ៗ ២ម៉ឺនរៀល ។



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...