Thursday, November 16, 2017

សមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិចំនួន ២៦ នាក់ ទៀតហើយបានមកចូលរួមរស់ជាមួយគណបក្សប្រជាជកម្ពុជា


សមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិចំនួន ២៦ នាក់ ទៀតហើយបានមកចូលរួមរស់ជាមួយគណបក្សប្រជាជកម្ពុជា ហើយត្រូវបានគណៈកម្មាធិការគណបក្សខេត្ត ធ្វើពិធីប្រកាសជាលើកទី២នារសៀលថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅស្នាក់ការគណបក្សខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សសត់ ក្រោមអធិតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត។


ក្នុងកម្មវិធីបញ្ចូលសមាជិកថ្មីនេះក៍មានវត្តមានដមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តទាំងអស់ ប្រធាន អនុប្រធានគណៈទាំង៥ របស់គណបក្សខេត្ត ប្រធានក្រុមការងារចុះជួយស្រុកវាលវែង និងអភិបាលស្រុក ក្រុងទាំងអស់។ សូមបញ្ជាក់ថា ចំនួនសមាជិកអតីតគណបក្សសង្គ្រោះជាតិដែលបានចូលមករួមរស់ជាមួយគ ណបក្សប្រជាជនថ្ងៃនេះចំនួន ២៦ នាក់ ។ ចូលលើកទី១ មានចំនួន១១នាក់ សរុបទាំង២លើកសរុប ៣៧ នាក់ ចំនួនអ្នកមានតួនាទីក្នុងរដ្ឋបាល ចំនួន ១៣ នាក់ ។





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...