ការប្រកួតវគ្គផ្តាច់ព្រ័ត្រ អ្នកស្រី កែ ឡេង បានផ្តួលកីឡាការិនីថៃ ដោយលទ្ធផល ៤៣-៣៨ពិន្ទុដើម្បីឈ្នះមេដាយមាសជាលើកទី៣នេះ។ ដូច្នេះមានន័យថា កីឡាការិនីវ័យចំណាស់កម្ពុជានេះការពារមេដាយមាសពិភពលោករបស់ខ្លួនបានជោគជ័យជាលើកទី២ បន្ទាប់ពីការពារបានជោគជ័យលើកទី១កាលពីឆ្នាំ២០១៥នៅប្រទេសថៃដែលជាមេដាយមាសទី២ និងឈ្នះមេដាយមាសលើកដំបូងកាលពីឆ្នាំ២០១៣នៅប្រទេសបារាំង។
សម្រាប់វិញ្ញាសា Shooting នេះ កីឡាការិនីបារាំង Angelique Papon ធ្លាប់ឈ្នះមេដាយមាសពិភពលោកបាន៣ដងគឺលើកទី១ឆ្នាំ២០០៥ លើកទី២ឆ្នាំ២០០៧ និងលើកទី៣ឆ្នាំ២០០៩ ខណៈអ្នកស្រី កែ ឡេង ឈ្នះលើកទី១ឆ្នាំ២០១៣ លើកទី២ឆ្នាំ២០១៥ និងលើកទី៣ឆ្នាំ២០១៧នេះ។ ដូច្នេះមានតែកីឡាការិនីពីរនាក់នេះដែលធ្លាប់ឈ្នះមេដាយមាសច្រើនជាងគេ។


0 comments