(កំពង់ស្ពឺ)៖ កម្មករ និងកម្មការិនីជិត៨ពាន់នាក់ នៅរោងចក្រវីងស្តារស៊ូរ ភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រមាណ២៩០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនកម្មករ និងកម្មការិនី នៅរោងចក្រវីងស្តារស៊ូរ ដោយឥតគិតថ្លៃចំនួន៧២៧៨នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
ក្នុងនោះបានពិនិត្យព្យាលបាលជំងឺស្រ្តី៥១៤នាក់, ជំងឺផ្លូវចិត្ត១១៣នាក់, ជំងឺឫសដូងបាត២១៦នាក់, ជំងឺសន្លាក់ឆ្អឹង១៩៨នាក់, ជំងឺរលាកសួត២០៤នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក២៣៦នាក់, ជំងឺភ្នែក១១៣នាក់, ជំងឺសើរស្បែក៩៨នាក់, ជំងឺទឹកនោមផ្អែម២១៦នាក់, ជំងឺមាត់ធ្មេញ១៣៤នាក់, អេកូសាស្ត្រ១៦៩នាក់ និងជំងឺទូទៅ៥៤៩៥នាក់ និងព្យាបាលរបួស និងវះកាត់តូច៤១នាក់។
ពលរដ្ឋភាគច្រើនដែលអញ្ជើញមកទទួលថ្នាំ និងពិនិត្យជំងឺដោយឥតគិតថ្លៃ បានទទូចឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រប្រចាំខេត្តកំពង់ស្ពឺ ឧស្សាហ៍ចុះមកតំបន់គាត់រស់នៅឲ្យបានញឹកញាប់។










0 comments