អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថាការចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះអ្នកនយោបាយល្មើសច្បាប់ ជាពិសេសក្រុមអ្នកនយោបាយក្បត់ជាតិ គឺដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ដូច្នេះមិនមានវិបត្តិអីនៅកម្ពុជាទេ ។ ប៉ុន្តែ អ្នកដែលមានវិបត្តិគឺក្រុមពួកល្មើសសច្បាប់ដែលកំពុងជាប់កុនជាមួយច្បាប់ ។
តាមពិតទៅ ក្រោយពីក្រុមជនក្បត់ជាតិត្រូវជាប់កុននឹងច្បាប់ហើយ ស្ថានភាពនយោបាយនៅកម្ពុជា មានលក្ខណៈល្អប្រសើរជាធម្មតា ដោយសារអស់អ្នកយកជើងរារទឹកដូចពេលមុនទៀត ។
ដូច្នេះ ទោះជាយ៉ាងណាក្តី ក្រុមជនក្បត់ជាតិ និងមេកើយពួកវា មិនអាចយកប្រជាជនកម្ពុជាធ្វើចំណាប់ខ្មាំងបានជាដាច់ខាត៕


0 comments