Saturday, November 18, 2017

តើអ្នកណាស្នេហាជាតិ និងអ្នកណាក្បត់ជាតិ ?


សម្តេចតេជោ ហ៊ុន សែន ៖
- បានបង្កើតរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងស្នេហាជាតិវាយផ្តួលរំលំរបបប្រល័យពូចសាសន៍ប៉ុលពតរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសឲ្យរួចផុតពីសេចក្តីស្លាប់ ។
- ដឹកនាំសង្គ្រោះប្រជាជនឲ្យរួចផុតពីគ្រោះទុរភិក្ស ក្រោយត្រឡប់មកពីរបបប្រល័យពូចសាសន៍ ។
- ជំរុញអនុវត្តផែនការក៥ ដើម្បីទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ត្រទ្បប់មកកាប់សម្លាប់ប្រជាជនជាថ្មីឡើងវិញ ។
- ដាក់ចេញនយោបាយបង្រួបបង្រួមជាតិ ស្វែងរកដំណោះស្រាយបញ្ហាកម្ពុជារហូតដល់ចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ១៩៩១ បើកផ្លូវឲ្យអ៊ុនតាក់រៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ បង្កើតសភាធម្មនុញ្ញរៀបចំរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
- ដាក់ចេញនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យខ្មែរក្រហមរលំរលាយទាំងនយោបាយនិងយោធា នាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ នាឆ្នាំ១៩៩៨ ដែលបើកផ្លូវឲ្យមាន កសាង និងអភិវឌ្ឈន៍ប្រទេសរីកចម្រើនដូចសព្វថ្ងៃ ។

- ដឹកនាំប្រទេសមានការអភិវឌ្ឈន៍ រីកចម្រើន មានមុខ មាត់លើឆាកអន្តរជាតិ ។
- ដឹកនាំប្រឈមមុខចំពោះឧបាយកលបដិវត្តន៍ព័ណ៌ ទប់ស្កាត់បានការប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសុវត្ថិភាពសង្គមជូនប្រជាជនចាត់ការវិធានការណ៍ផ្លូវច្បាប់រំលាយគណបក្សប្រឆាំងដែលធ្វើអាយ៉ងបរទេស ។
សកម្មភាពខាងលើរបស់សម្តេចតេជោ ហ៊ុន សែន គឺបញ្ជាក់ថាសម្តេចតេជោគឺជាអ្នកស្នេហាជាតិពិប្រាកដ ។

ទណ្ឌិត សម រង្ស៊ី ៖
- កើតចេញ ពីត្រកូលក្បត់ជាតិ
- មិនដែលស្គាល់ទុក្ខលំបាករបស់ប្រជាជន
- ជាអ្នកនយោបាយឱកាសនិយម ធ្វើសកម្មភាពរារាំងការរស់ឡើងវិញរបស់ប្រជាជន ។ ប្រឆាំងនឹងផែនការក៥ ចង់ឲ្យរបបប្រល័យពូជសាសន៍ត្រឡប់មកកាប់សម្លាប់ប្រជាជនជាថ្មី ។
- ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរក្នុងពេលធ្វើជារដ្ឋមន្ត្រីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុឆ្នាំ ១៩៩៤ ។
- បង្កើតបក្សនយោបាយដោយសារកំហឹងបុគ្គល ដើម្បីបំផ្លាញ ។
- ដឹកនាំធ្វើបាតុកម្មហឹង្សាបណ្តាលឲ្យមានមនុស្សស្លាប់ជាង១០នាក់និងរបួសជាង១០០នាក់ដោយមិនទទួលខុសត្រូវ នៅឆ្នាំ១៩៩៧ ។
- ឡាំប៉ាប្រឆាំងលទ្ធផលបោះឆ្នោតរហូតតាំងពីឆ្នាំ ១៩៩៨ រហូតមកដល់ឆ្នាំ២០១៦ ធ្វើឲ្យអស្ថេរភាពសង្គមរហូត ។
- លក់ក្បាលឲ្យបរទេស ធ្វើអាយ៉ងបរទេស អនុវត្តផែនការបដិវត្តន៍ព័ណ៌តាមបញ្ជាមេក្លោងបរទេស ប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសុវត្ថភាពសង្គម ។
- ធ្វើសកម្មភាពអុកឡុកសភាពការណ៍ប្រទេសជាតិរហូតដល់មានទោស បានរត់ចោលស្រុក ដើរហែកកេរ្ត៍ជាតិឯងឥតឈប់ឈរ ។ អនុវត្តន៍ពាក្យស្លោកកុំបីចង់បំផ្លាញប្រទេសជាតិ ។
- មិនទទួលខុសត្រូវចំពោះច្បាប់នូវរាល់អំពើល្មើសច្បាប់របស់ខ្លួន ។
តើសកម្មភាពនិងទង្វើរបស់ សម រង្ស៊ី ស្នេហាជាតិ ឬក្បត់ជាតិ ? គឺពិតជាក្បត់ជាតិ ដូចឳពុករបស់ខ្លួន ឈ្មោះ សម សារី ។
ទង្វើនិងសកម្មភាពអវិជ្ជមានរបស់សម រង្ស៊ី មិនអាចយកមកប្រៀបធៀបជាមួយសកម្មភាពរបស់ សម្តេចតេជោ ហ៊ុន សែនបានទេ គឺខុសគ្នាដូចមេឃ នឹង ដី គឺសម្តេចតេជោ ហ៊ុន សែន ជាអ្នកស្នេហាជាតិពិតៗ ដែលប្រជាជនកម្ពុជាទូទៅគោរពស្រឡាញ់ ឯសម រង្ស៊ី គឺជាជនក្បត់ជាតិពិតៗ មិនអាចប្រកែកបានឡើយ ព្រោះធ្វើតែអំពើប្រទូសរាយចំពោះជាតិ និងប្រជាជនខ្លួនឯងឥតឈប់ឈរ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...