Saturday, November 18, 2017

ក្ដៅៗ! អាហ្សង់ទីន បាត់នាវាមុជទឹកមួយគ្រឿង ជាមួយនាវិក៤៤នាក់



អាហ្សង់ទីនៈ កាលពីថ្ងៃសុក្រម្សិលមិញនេះ កងទ័ពជើងទឹកអាហ្សង់ទីន បាននឹងកំពុងតាមរកនាវាមុជទឹកមួយគ្រឿង ស្ថិតនៅក្នុងចំណោមនាវាមុជទឹកជាច្រើនគ្រឿងទៀត ដែលត្រូវបានគេរាយការណ៍ថា បាត់ចេញពីតំបន់ឆ្នេរភាគខាងត្បូងប្រទេស ជាមួយនឹងក្រុមនាវិក៤៤នាក់ ដោយគ្មានមូលហេតុនោះ។


កងទ័ពជើងទឹកអាហ្សង់ទីន បាននិយាយថា ខ្លួនមិនបានទាក់ទងជាមួយនាវាមុជទឹក San Juan អស់រយៈពេល៤៨ម៉ោងមកហើយ ចាប់តាំងពីព្រឹកថ្ងៃពុធមក។
លោក Enrique Balbi គឺជាអ្នកនាំពាក្យកងទ័ពជើងទឹកអាហ្សង់ទីន បាននិយាយប្រាប់សន្និសីទកាសែតថា “យើងមិនអាចរកឃើញ ឬអាចទាក់ទងតាមប្រព័ន្ធរ៉ាដា ជាមួយនាវាមុជទឹក ដែលបាត់ខ្លួននោះទេ”។

គួរឲ្យដឹងថា នាវាមុជទឹកដែលដើរដោយថាមពលប្រេងម៉ាសូតប្រភេទ TR-1700 បាត់ខ្លួនមួយគ្រឿងនេះ បានវិលត្រឡប់ពីបេសកកម្មតាមទម្លាប់របស់វាទៅកាន់ទីក្រុង Ushuaia នៅជិតតំបន់ជ្រោយភាគខាងត្បូង នៃអាមេរិកខាងត្បូង ដើម្បីធ្វើដំណើរមកកាន់មូលដ្ឋានរបស់ខ្លួនវិញ នៅទីក្រុង Mar del Plata របស់ប្រទេសអាហ្សង់ទីន៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...