Saturday, November 18, 2017

សាលារាជធានីភ្នំពេញ ចេញញត្តិគាំទ្រចំពោះ សាលក្រមតុលាការកំពូល ជុំវិញសំណុំរឿងប្ដឹងរំលាយគណបក្សសង្រ្គោះជាតិ

សាលារាជធានីភ្នំពេញ ចេញញត្តិគាំទ្រចំពោះ សាលក្រមតុលាការកំពូល ជុំវិញសំណុំរឿងប្ដឹង​ រំលាយគណបក្សសង្រ្គោះជាតិ ក្រោយពីតុលាការកំពូល ដែលជាស្ថាប័នឯករាជ្យ បានដំណើរការជំនុំជម្រះក្តី លើសំណុំរឿងបណ្តឹង រំលាយគណបក្សសង្គ្រោះជាតិ ដោយរលូន គ្មានការគៀបសង្កត់ និងស្របតាមនិតិវិធី រហូតដល់ចេញ សាលដីការស្ថាពរ សម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមសមាជិកជាន់ខ្ពស់ ចំនួន១១៨នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

យោងទៅតាមញត្តិគាំទ្រ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាលពលរដ្ឋទាំងអស់ មេត្ថារក្សាភាពស្ងប់ស្ងាត់ ហើយចូលរួមអនុវត្តសេចក្តីសម្រេចរបស់តុលាការកំពូល ដើម្បីរួមគ្នាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ និងនីតិរដ្ឋនៅកម្ពុជា៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...