Monday, November 27, 2017

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ខ្ញុំ​មិនមែន​មូ​ហ្គា​បេ នោះទេ


(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ប្រតិកម្ម​ខ្លាំង​ចំពោះ​ទណ្ឌិត សម រង្ស៊ី​ដែល​កំពុង​រត់គេច​ពី​​សំណាញ់​ច្បាប់​របស់​កម្ពុជា ចំពោះ​ការប្រៀបធៀប​ថា ជោគវាសនា​របស់​សម្តេច​នឹង​ដូច​អតីត​មេដឹកនាំ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ លោក មូ​ហ្គា​បេ​។ ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សម្តេច​មិនមែនជា​លោក មូ​ហ្គា​បេ នោះឡើយ​។ សម្តេច​បាន​ហៅ​លោក សម រង្ស៊ី ថា​ជាម​នុស្ស «​ភ្លីភ្លើ​» ដែល​ប្រៀបធៀប​សម្តេច​ទៅនឹង​លោក មូ​ហ្គា​បេ​។ សម្តេចនាយក​រដ្ឋមន្ត្រី ដែល​ដឹកនាំ​ប្រទេស​ចេញពី​ភ្លើងសង្គ្រាម​រួច​បាន​បញ្ជាក់ថា ប្រសិនបើ​សម្តេច​ជា​លោក មូ​ហ្គា​បេ គឺ​សម្តេច​ត្រូវ​ដឹកនាំ​ប្រទេស​រហូតដល់ ៣០​ឆ្នាំ​ទៀត​ឯណោះ​។
​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​ជិត ៥​ពាន់​នាក់​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់​ជាមួយ​សម្តី​ធ្ងន់​យ៉ាង​ដូច្នេះ “​មាន​អា​មួយ​នោះ មិនដឹងថា​ស្អី​វា​…​ថ្ងៃមុន​វា​ប្រកាសថា លោក ហ៊ុន សែន​ប្រកាស​ធ្វើ​ដូច​​មូ​ហ្គា​បេ​…​បើ ហ៊ុន សែន ធ្វើ​ដូច​មូ​ហ្គា​បេ ខ្ញុំ​ត្រូវធ្វើ​ជាង​៣០​ឆ្នាំ​ទៀត អាហ្នឹង​បាន​វា​ត្រូវ ព្រោះ មូ​ហ្គា​បេ​អាយុ ៩៥​ឆ្នាំ ឥឡូវ​ខ្ញុំ​ទើប​៦៥​ឆ្នាំ អ៊ីចឹង​ត្រូវធ្វើ​៣០​ឆ្នាំ​ទៀត​…​អានេះ​ភ្លើ​ភ្លើ​…”​។​



​ការ​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី បានធ្វើការ​ប្រៀបធៀប​ថា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​ជោគវាសនា​ដូច​លោ​កមូ​ហ្គា​បេ អតីត​ប្រធានាធិបតី​ហ្ស៊ី​ប​បា​វេ ដែល​ទើបនឹង​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​។​
​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោ​កមូ​ហ្គា​បេ​ដោយសារតែ​រូបលោក​បានរៀបចំ​ផែនការ​ឲ្យ​ភរិយា​ចុង​ឡើង​ស្នង​តំណែង​របស់លោក​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា ការដឹកនាំ​របស់​សម្តេច​រយៈពេល​ប្រមាណ​ជា ៣០​ឆ្នាំ​មកនេះ​មិនមែន​ដឹកនាំ​ដោយ​ចុង​​អាវុធ​នោះទេ តែ​ជាការ​ដឹកនាំ​ក្រោម​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​។ សម្តេចនាយក​រដ្ឋមន្ត្រី​ថែមទាំង​បញ្ជាក់ទៀតថា​ការដឹកនាំ​ដោយ​ចុង​​អាវុធ​មិនអាច​មានជីវិត​យូរអង្វែង​នោះឡើយ ដូចជា​ការ​របប​ខ្មែរក្រហម​របស់ ប៉ុល ពត​។​


​សម្តេច​តេ​ជោ ក៏​ធ្លាប់​បានប្រកាស​ដែរ​ថា សម្តេច​នឹង​បន្ត​ដឹកនាំ​ប្រទេស​នេះ​យ៉ាងតិច​ពីរ​អាណត្តិ​ស្មើនឹង ១០​ឆ្នាំ​បន្តទៀត​ដើម្បី​រក្សា​ស្ថេ​រ​​ភាព សន្តិភាព និង​ការអភិវឌ្ឍ​របស់​ជាតិ​កម្ពុជា​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​ខឹងសម្បា​ផងដែរ ចំពោះ​ទណ្ឌិត សម រង្ស៊ី ដែល​តែងតែ​យកស​ម្តេចទៅ​ប្រៀបធៀប​ជោគវាសនា​មេដឹកនាំ​ប្រទេស​ដទៃ ដូចជា​ការប្រៀបធៀប​ទៅ​លោក ហ្គា​ដា​ហ្វី និង​ការ​ឌឺដង​ឲ្យ​សម្តេច​ពេល​លោកស្រី អង់​សាន ស៊ូ​ជី ឈ្នះឆ្នោត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ជាដើម​។​
​សម្ដេច​ក៏បាន​លើកឡើង​បន្ថែមថា “…​មួយជីវិត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ខ្លាំងជាងគេ​គឺ​អី​?… គឺ​សាមគ្គីភាព​…​បើ​ពួកលោក​ឯង​មិនទាន់​ច្បាស់​ទេ ប្រឹង​រៀនសូត្រ​បទពិសោធ​ន៍​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ គេ​នៅ​ជាមួយគ្នា គេ​រស់​ជាមួយគ្នា​… កុំ​តែ​ធ្វើ​កំហុស​ព្រហ្មទណ្ឌ​អាហ្នឹង​ជួយ​អត់​បានទេ ឧទាហរណ៍​ជួញដូរ​គ្រឿងញៀន ឬ​ទៅ​កាប់សម្លាប់​គេ ប្រព្រឹត្ត​បទល្មើស​ពុករលួយ រំលោភ​លើ​គេ អាហ្នឹង​ជួយ​អត់​បានទេ​…”៕​






Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...