ដោយសារទង្វើក្បត់ជាតិរបស់ កឹម សុខា ធ្វើអោយសមាជិករបស់គណបក្សសង្គ្រោះជាតិបានដើរចេញពីពួកក្បត់ជាតិ ដើម្បីរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង
លោក ម៉ក់ សំភារ តំណាងឯកឧត្តមបណ្ឌិត ប្រធានគណបក្សប្រជាជនកម្ពុជសខេត្តសៀមរាបបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាជិកបញ្ចូលបក្សចំនួន ២រូប ៖
១-លោក សយ សីហា ប្រធានក្រុមប្រឹក្សាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង
២-លោកស្រី ម៉ៅ ចំណា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបសូមធ្វើការអំពាវនាវដល់បងប្អូនដទៃទៀតដែលចង់រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាសូមរួសរាន់៕




0 comments