យោងទៅតាមសេចក្តីរាយការណ៍របស់ BBC News បានឲ្យដឹងថា ស្ត្រីដែលមិនបានព្យាបាលជំងឺហឺតរបស់ខ្លួនល្អទេគឺមានឱកាសខ្ពស់ក្នុងការធ្វើឲ្យកូនគើតមិនគ្រប់ខែ ឬកូនតូចជាងធម្មតា។
ដំណឹងនេះបានមកពីការរំលឹកការសិក្សាជាប្រព័ន្ធមួយដែលជាការផ្សំចូលគ្នានៃការសិក្សាចំនួន ២៦ ដើម្បីចង់ដឹងថា ការដែលមានជំងឺហឺតធ្វើឲ្យស្ត្រីមានផ្ទៃពោះប្រឈមខ្ពស់នឹងផលវិបាកជាច្រើនជុំវិញពេលវេលានៃការសម្រាលកូនឬអត់។ អ្នកស្រាវជ្រាវបានពិនិត្យជាពិសេសទៅលើជំងឺត្រៀមក្រឡាភ្លើងក្នុងពេលមានផ្ទៃពោះ ទម្ងន់ដែលទារកកើត និងទំហំអាយុគ័រ ព្រមទាំងពេលវេលាសម្រាលកូន។
ការរំលឹកការសិក្សានេះបានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះដែលមានជំងឺហឺតគឺមានជាប់ទាក់ទងនឹងការប្រឈមខ្ពស់នឹងបញ្ហាទាំងអស់ខាងលើនេះមែន។ យ៉ាងណាមិញ នៅពេលអ្នករំលឹកការសិក្សានេះបានធ្វើការបែងចែកការសិក្សាដែលមានការវិភាគចំនួនប្រាប់ដែលពិពណ៌នាយ៉ាងច្បាស់ថា ជំងឺហឺតដែលមានការគ្រប់គ្រងដោយថ្នាំបានល្អហើយ វាក៏មិនមានការប្រឈមនឹងសម្រាលកូនមិនគ្រប់ខែដែរ។ រឿងនេះបានបញ្ជាក់ថា រាល់ការប្រឈមនឹងជំងឺហឺតទាំងអស់ក្នុងពេលមានផ្ទៃពោះប្រហែលជាអាចមិនសូវមានភាពគ្រោះថ្នាក់អ្វីឡើយតាមរយៈការគ្រប់គ្រងជំងឺនេះបានល្អ។
ហើយស្ត្រីមានផ្ទៃពោះដែលមានជំងឺហឺតគួរតែបន្តលេបថ្នាំជំងឺហឺតទៅតាមវេជ្ជបញ្ជាទៀត។ ពួកគេក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យដែរបើសិនជាពួកគេយល់ថា រោគសញ្ញាពួកគេកាន់តែធ្ងន់ធ្ងរទៅៗក្នុងពេលមានផ្ទៃពោះ៕
0 comments