Wednesday, November 15, 2017

ឯកឧត្តម សុខ ឥសាន៖ ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ នៅប្រទេសហ្វីលីពីន


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីនទទួលបានជោគជ័យដ៏ត្រចះត្រចង់ គួរជាទីមោទនភាព ៖
- បណ្តាប្រទេសអាស៊ានបានឯកភាពរួមសុខរួមទុក្ខជាមួយគ្នាដើម្បីការរីកចម្រើនទាំងអស់គ្នា ដោយមិនទុកឲ្យប្រទេសជាសមាជិកណាមួយនៅពីក្រោយគេឡើយ ។
- ឯកភាពគ្នាគោរពឯករាជ្យ និងអាធិបតេយ្យភាព មិនលូកដៃចូលកិច្ចការផ្ទៃក្នុងផងគ្នា ។
- ដោះស្រាយបញ្ហារវាងគ្នានឹងគ្នា ដោយសន្តិវិធី ដើម្បីវិបុលភាព និង សន្តិភាព ។

- ការពារសិទ្ធិពលករចំណាកស្រុកឲ្យកាន់តែទូលំទូលាយក្នុងការស្វែងរកការងារធ្វើនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដោយគ្មានការភិតភ័យឡើយ ។
- ទន្ទឹមនឹងនេះ ក៏ប្រមុខរ្រដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល ក៏មានឱកាសពិភាក្សទ្វេភាគីជាមួយបណ្តាប្រទេសធំ តូចដើម្បីផលប្រយោជន៍របស់ប្រទេសរៀងៗខ្លួន ។
ការឯកភាពខ្ពស់លើចំណុចសំខាន់ៗខាងលើនេះ គឺជាជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣១ ហើយក៏ជាបរាជ័យរបស់មជ្ឈដ្ឋានប្រឆាំងទាំងទ្បាយ រួមមានសតិអសរម្មណ៍ចក្រព័ត្ត្របរទេសធំ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលតាំងខ្លួនជាតំណាងប្រជាជនចាំត្រួតពិនិត្យនិងចាំចាប់កំហុស បំប៉ោងសភាពការណ៍ នៃដំណើរការប្រតិបត្តការកាងាររបស់រដ្ឋាភិបាលដែលជាតំណាងអំណាចស្របច្បាប់របស់ប្រជាជនបានមកតាមឆន្ទៈប្រជាជន ៕



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...