Monday, November 13, 2017

ការបរាជ័យថ្មីមួយទៀតរបស់ពួកប្រឆាំង


        ទាំងនៅក្នុងការប្រជុំរបស់អង្គការ APEC នៅទីក្រុងដាណាង ប្រទេសវៀតណាម និងក្នុងការប្រជុំរបស់អង្គការអាស៊ាន នៅប្រទេសហ្វីលីព្ពីន បណ្តាប្រទេសមិនបានលេីកយកបញ្ហាណាមួយពាក់ព័ន្ធនឹងប្រទេសកម្ពុជា តាមការចង់បានរបស់មជ្ឈដ្ឋានប្រឆាំង នោះទេ ។ អង្គប្រជុំធំ ទាំងពីរនេះ លេីកតែបញ្ហាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងសន្តិសុខ ដេីម្បីជាផលប្រយោជន៏ជាអន្តរជាតិ និងប្រទេសនិមួយៗ តែប៉ុណ្ណោះ  ។

          ការមិនលេីកយកបញ្ហាផ្ទៃក្នុងរបស់កម្ពុជាមកនិយាយដល់ គឺគេយល់ថាជារឿងផ្ទៃក្នុងរបស់កម្ពុជា ដែលគេមិនលូកដៃចូលឡេីយ ទុកឲ្យកម្ពុជាសម្រេចដោយខ្លួនឯង ។ ម៉្យាងទៀត ក៏អាចគេយល់ថា វិធានការណ៏ផ្លូវច្បាប់ចំពោះមេបក្សប្រឆាំង និង បក្សប្រឆាំង គឺជាការត្រឹមត្រូវ ។
            ដូច្នេះ ការដែលអង្គប្រជុំធំៗទាំងពីរមិននិយាយដល់បញ្ហាផ្ទៃក្នុងកម្ពុជានោះ គឺជាបរាជ័យថ្មីមួយទៀតរបស់មជ្ឈដ្ឋានប្រឆាំងនៅកម្ពុជា ។។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...