Wednesday, October 25, 2017

ព្រះមហាក្សត្រ​ទ្រង់បានឡាយ​ព្រះហស្ត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នូវសេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤


ព្រះមហាក្សត្រ​ទ្រង់បានឡាយ​ព្រះហស្ត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នូវសេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ទាក់ទង​ការបែងចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ​២០១៧នេះ បន្ទាប់ពី​ឆ្លង​ផុត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០១៧ តាមរយៈ​កិច្ច​ប្រជុំពេញអង្គ​របស់​ក្រុម​ប្រឹក្សាធម្មនុញ្ញ ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សំណើសុំ​ពិនិត្យ​លើ​ធម្មនុញ្ញភាព​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤។


សេចក្តីស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នោះ​រួមមាន ទី​១-​ច្បាប់​ស្តី​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ទី​២-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ទី​៣-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ទី​៤-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រុម​ប្រឹក្សាធម្មនុញ្ញ​បាន​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទាំង​៤ នេះ គឺ​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ ហើយ​សេចក្តី​សម្រេច​នេះ គឺជា​សេចក្តី​សម្រេច​ជា​ស្ថាពរ បិទ​ផ្លូវ​តវ៉ា មាន​អនុភាព​អនុវត្ត​ទៅលើ​អំណាច​ទាំងអស់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះផ្សាយ​ក្នុង​រាជកិច្ច​ផងដែរ  ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...