"ការគំរាមកំហែងដាក់ទណ្ឌកម្មលេីកម្ពុជាគ្មានប្រសិទ្ធភាពដាច់ខាត" តេីមានមូលហេតុសំខាន់អ្វីខ្លះ?
ទី១-ការគំរាមដាក់ឱសានវាទឲ្យដោះលែង លោក កឹម សុខា និងការគំរាមដាក់ទណ្ឌកម្មមកលេីកម្ពុជា ពីព្រឹទ្ធសមាជិកម្នាក់នៃសហរដ្ឋអាមេរិក វាគ្រាន់តែជាការព្យាយាមការពារអាយ៉ងរបស់ខ្លួន និងជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលទង្វេីនេះផ្ទុយពីនយោបាយរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។ ចេតនាគំរាមបែបនេះ មិនអាចមានប្រសិទ្ធភាពនោះទេ ព្រោះថា ប្រទេសកម្ពុជា ជាប្រទេស ឯករាជ្យ អធិបតេយ្យ និង អព្យាក្រឹត។
សូមសាធារណជនជាតិ និងអន្តរជាតិ មេត្តារង់ចាំមេីលថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តេីលោក កឹម សុខា បានចេញក្រៅឃុំ ឬនៅក្នុងគុក?
ទី២-ចំពោះមតិខ្លះដែលចង់ឲ្យមានការចរចាដោះស្រាយបញ្ហានៅកម្ពុជានោះ គឺថាពេលវេលាបានហួសបាត់ទៅហេីយ ដោយសារស្នាដៃមេបក្សប្រឆាំងនោះទេ ដែលបានបំផ្លាញវប្បធម៌សន្ទនា ១ម្តងជា២ដងដោយឆន្ទៈផ្ទាល់ខ្លួនឯងតែម្តង។ សូមកុំបន្ទោសទេវតាថាគ្មានក្តីមេត្តាធម៌ឱ្យសោះ ពោលគឺសាងអ្វីបានគ្រោះធំនឹងហេីយណ៎ា។
ទី៣-បញ្ហាដែលកេីតឡេីងចំពោះមេបក្សប្រឆាំង និងបក្សប្រឆាំង គឺកេីតឡេីងដោយអំពេីប្រព្រឹត្តល្មេីសច្បាប់របស់បុគ្គល និងបុគ្គលគណបក្សខ្លួនឯងតែប៉ុណ្ណោះ និយាយជារួមគឺគ្មានការធ្វេីទុក្ខបុកម្នេញពីខាងណាមួយនោះទេ ។
ទី៤-ការចាត់វិធានការ តាមនីតិវិធីច្បាប់ ចំពោះមេគណបក្សប្រឆាំង និងគណបក្សប្រឆាំង គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជា ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីបញ្ហាកម្ពុជា។
ទី៥-ចំពោះការបេីកទូលាយទទួលយកបងប្អូននៅក្នុងជួរមន្ត្រីគណបក្សប្រឆាំង រួមមាន÷ តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា មេឃុំ ចៅសង្កាត់ ចៅរង ជំទប់ ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅទូទាំងកម្ពុជា គឺជាការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលធ្លាប់មានបទពិសោធន៍ជាមួយក្រុមខ្មែរក្រហមកន្លងមក និងជាឆន្ទៈរាស្ត្រពិតប្រាកដនៃការបង្រួបបង្រួមខ្មែរតែមួយ ដែលជាអ្នកស្នេហាជាតិមាតុភូមិពិតដ៏ល្អប្រពៃបំផុត។ ក្នុងស្ថានភាពនេះ គឺជាសិទ្ធិសេរីភាពនិងការសម្រេចចិត្តខាងនយោបាយរបស់ពលរដ្ឋ ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង បំភិតបំភ័យនោះទេ ពោលគឺការអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត និងស្មោះត្រង់។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសុខដុមនីយកម្ម មានន័យថាសេចក្តីរស់នៅជាមួយគ្នាដោយសុខសប្បាយរីករាយទៅវិញទៅមកក្នុងសង្គមជាតិកម្ពុជា។
ទី៦-ការចាត់វិធានការចំពោះអ្នកប្រព្រឹត្តល្មេីសច្បាប់ គឺជាការត្រួសត្រាយផ្លូវទៅរកការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនាឆ្នាំ២០១៨ ខាងមុខនេះ ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌គ្រប់គណបក្សនយោបាយទាំងអស់។
អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិកម្ពុជា និងសាធារណមតិអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត៕
0 comments