Wednesday, February 3, 2021

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន អំពីការទទួលបានជំនួយវ៉ាក់សាំងចិនដំណាក់កាលទី១ (Video inside)

(ភ្នំពេញ)៖ ក្រោយបញ្ចប់ពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន អំពីការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូស លើកដំបូងពីប្រទេសចិន។ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ក្នុងចំណោមជំនួយវ៉ាក់សាំងរបស់ចិន ដែលដឹកមកកម្ពុជាលើកដំបូង ៦០ម៉ឺនដូសនេះ នឹងត្រូវចាក់ដល់កងទ័ពចំនួន ១៥ម៉ឺននាក់ ស្មើនឹង ៣០ម៉ឺនដូស។ បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានបញ្ជាក់ថា ស្របពេលដែលរដ្ឋាភិបាលចិន ផ្តល់នូវជំនួយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានត្រៀមនូវឧបនករណ៍សម្រាប់ទុកដាក់វ៉ាក់សាំងនេះរួចរាល់ហើយ ដើម្បីការពារ និងធានាមិនឱ្យខូចគុណភាពវ៉ាក់សាំងផងដែរ។ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំង៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកដល់មុនគេ ហើយក្រោយទៀត នឹងត្រូវបញ្ជូនជាបន្តបន្ទាប់៕ សូមស្តាប់ប្រសាសន៍របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...