Wednesday, February 3, 2021

BREAKING: លោកប្រធានាធិបតីមីយ៉ាន់ម៉ា និងលោកស្រី ស៊ូជី នឹងបន្តជាប់ឃុំរហូតដល់ ថ្ងៃទី១៥ ខែកុម្ភៈ, នេះបើតាមគណបក្ស NLD

(រ៉ង់ហ្គូន)៖ ប្រភពពីគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅប្រទេសមីយ៉ាន់ម៉ាបានអះអាងថា លោកប្រធានាធិបតី យូ វីន ម្យីន៍ (U Win Myint) និងលោកស្រី អោង សាន ស៊ូជី នឹងត្រូវបន្តជាប់ឃុំខ្លួន រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៣ ខែកុម្ភៈ។ បើតាមសេចក្តីប្រកាសដោយគណបក្ស NLD នៅលើគណនីបណ្តាញសង្គមរបស់ខ្លួន លោកប្រធានាធិបតី U Win Myint ត្រូវបានប៉ូលិសចោទប្រកាន់ដោយយោងទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ខណៈលោកស្រី អោង សាន ស៊ូជី ដែលមានតំណែងជាទីប្រឹក្សារដ្ឋវិញ ក៏ត្រូវបានចោទប្រកាន់ផងដែរ ដោយយោងទៅតាមច្បាប់ Export និង Import របស់សហភាពមីយ៉ាន់ម៉ា។ ទោះជាកន្លងមកមានការអះអាងថា អ្នកទាំងពីរត្រូវបានឃុំខ្លួនក្នុងលំនៅឋានមែន ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានប្រភពណាអាចបញ្ជាក់ថា តើថ្នាក់ដឹកនាំទាំងនេះ កំពុងស្ថិតនៅទីណាឲ្យប្រាកដនោះឡើយ។ ជុំវិញសេចក្តីប្រកាសរបស់គណបក្ស NLD ខាងលើនេះ ខាងយោធាមីយ៉ាន់ម៉ាមិនទាន់ធ្វើការឆ្លើយតបអ្វីនោះឡើយ។ លោកប្រធានាធិបតី U Win Myint, លោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវបានចាប់ឃុំខ្លួន អំឡុងព្រឹត្តិការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធា។ បច្ចុប្បន្នអំណាចគ្រប់យ៉ាងរបស់មីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...