Wednesday, January 13, 2021

BREAKING: គ្រោះរញ្ជួយដីកម្រិត៥,០រ៉ិចទ័រ វាយប្រហារ ប្រទេសហ្វីលីពីន

(ម៉ានីល)៖ គ្រោះរញ្ជួយដីមួយ ជាមួយនឹងកម្រិត៥,០រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ៦៦គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិច តំបន់ Davila ប្រទេសហ្វីលីពីន នៅយប់ថ្ងៃអង្គារនេះ, នេះបើតាមការបញ្ជាក់ពី ទីភ្នាក់ងារស្ទាប់ស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។ គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅជម្រៅ១០គីឡូម៉ែត្រ នៅក្រោមដី។ ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ ពាក់ព័ន្ធនឹងចំនួននៃការខូចខាត និងអ្នកទទួលរងគ្រោះឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...