Thursday, December 3, 2020

អគ្គិភ័យឆេះឡរោងចក្រកុងផ្លាគេសានដុង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរបួស៤នាក់

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះឡរោងចក្រកុងផ្លាគេសានដុង អគារលេខ១៨ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រុង-ខេត្តព្រះសីហនុ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីនេះបណ្ដាលឲ្យឆេះឡ២ទាំងស្រុង និងបានរាលដាលដល់ខាងក្នុង ប្រហែល៥-៦ម៉ែត្រ។ សម្រាប់មូលហេតុ លោកស្នងការថា មកពីឡខុសបច្ចេកទេស។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា «ករណីនេះបណ្តាលឲ្យមានអ្នករងរបួស៤នាក់ ក្នុងនោះមានកម្មករខ្មែរ៣នាក់ និងចិនម្នាក់។ លោកបន្តថា ករណីខាងលើកម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់៨ឡាន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...