Monday, November 30, 2020

ក្រសួងវប្បធម៌ ជូនដំណឹងពីការបិទដំណើរការ ជាបណ្តោះអាសន្ន២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបិទដំណើរការ ជាបណ្តោះអាសន្ន២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស។ តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ការបិទដំណើរការនេះ ដោយមើលឃើញ ពីផលប៉ះពាល់ នៃការរីករាលដាលជាសាកល នៃជំងឺកូវីដ-១៩ និងចៀសវាង ការឆ្លងរីករាលដាលក្នុងសហគមន៍។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការនូវរោងភាពយន្ត និងរោងសំដែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស រយៈពេល២សប្តាហ៍ជាបណ្តោះអាសន្ន ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ»៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...