Tuesday, November 17, 2020

តើអ្នកដឹងទេ! នៅក្នុងសមុទ្រ ពពួកសត្វណាដែលបន្លឺសំឡេងខ្លាំងជាងគេ?

cប៉ុន្តែទោះបីជាយ៉ាងនេះក្ដី បើវាស់ជាមួយសំឡេងតាមធម្មជាតិដែលខ្លាំងបំផុតវិញនោះ គឺមិនមែនត្រីបាឡែនខៀវនោះឡើយ។ តើនៅក្នុងសមុទ្រ សត្វណាដែលមានអានុភាពសំឡេងតាមធម្មជាតិខ្លាំងជាងត្រីបាឡែនខៀវ? សំឡេងរបស់ហ្វូងបង្គាជាសំឡេងតាមធម្មជាតិតែម្យ៉ាងគត់ ដែលមានអានុភាពខ្លាំងជាងសំឡេងត្រីបាឡែនខៀវ។ សំឡេងរបស់ពួកវាអាចរំខានដល់ហ្វ្រេកង់សំឡេងសូណាររបស់នាវាមុជទឹក ធ្វើឱ្យប្រដាប់ស្ដាប់សំឡេងរបស់នាវាមុជទឹកមិនអាចឮសំឡេងអ្វីផ្សេងសោះឡើយ។ នាវាមុជទឹកនឹងមិនបានឮសំឡេងអ្វីទាំងអស់នៅពេលដែលវាបើកនៅចំពីលើ ឬក្រោមហ្វូងបង្គា។ សំឡេងដ៏ខ្លាំងនេះកើតឡើងដោយសារតែដង្កៀបរបស់ពួកវាទង្គិចព្រមៗគ្នា។ សំឡេងរបស់បង្គារួមកម្លាំងគ្នាអាចឮដល់ទៅ ២៤៦ ដេស៉ីប៊ែល ប៉ុន្តែដោយសារតែសំឡេងធ្វើដំណើរក្នុងទឹកមិនបានលឿនជាងខាងក្រៅ ទើបវាអាចឮបានតែ ១៦០ ដេស៉ីប៊ែលប៉ុណ្ណោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍លើសពីនេះទៅទៀត គឺរូបភាពវីដេអូដែលថតបានយ៉ាងផ្ចិតផ្ចង់បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា សំឡេងទាំងនោះកើតឡើងបន្ទាប់ពីមានការទង្គិចដង្កៀប ៧០០ មីក្រូវិនាទីរួចមក។ បង្គាប្រើសំឡេងទាំងនេះដើម្បីធ្វើឱ្យសត្វជាអាហាររបស់វាវង្វេងស៊ុង ឬដើម្បីផ្ដល់សញ្ញាដល់បង្គាគ្នាវា និងដើម្បីរកញីឈ្មោលផងដែរ។ ក្រៅពីមានអានុភាពបំផ្លាញហ្វ្រេកង់សូណាររបស់នាវាមុជទឹក សំឡេងរបស់វាក៏អាចបង្កការខូចខាតដល់ស្លាបចាក់របស់កាណូតបានទៀតផង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...