Tuesday, October 6, 2020

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «ក្រុមឧទ្ទាមក្រៅច្បាប់ប្រើឧបាយកលចាស់យុទ្ធសាស្ត្រថ្មី ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល» (Video inside)

(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបន្តចេញផ្សាយនូវវីដេអូផ្លូវការមួយដែលមានរយៈពេលប្រមាណ ជិត២០នាទី មានចំណងជើងថា «ក្រុមឧទ្ទាមក្រៅច្បាប់ប្រើឧបាយកលចាស់យុទ្ធសាស្ត្រថ្មី ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល!» វីដេអូនេះបានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រនៃផែនការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា របស់ក្រុមឧទ្ទាមក្រៅច្បាប់ក្រោមការជួយជ្រោមជ្រែងរបស់បរទេសមកប្រើប្រាស់អង្គការសង្គមស៊ីវិល ដើម្បីធ្វើសកម្មភាពជំនួសឱ្យក្រុមបក្សប្រឆាំង។ បើទោះបីជាអង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយ ហើយក្បាលម៉ាស៊ីនដឹកនាំរបស់ក្រុមនេះត្រូវបានចាប់ខ្លួននិងដកហូតសិទ្ធិធ្វើនយោបាយក៏ដោយ ក៏ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា នៅតែត្រូវបានពួកឧទ្ទាមក្រៅច្បាប់បន្តអនុវត្តជាបន្តបន្ទាប់ក្រោមការគាំទ្រទាំងនយោបាយ និងហិរញ្ញវត្ថុពីបរទេសមួយចំនួន។ ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះដែលមានមេដឹកនាំបញ្ជាពីក្រៅប្រទេស កំពុងរៀបចំផែនការបំផ្ទុះចលនាបដិវត្តន៍ពណ៌សារជាថ្មី ដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល តាមគោលដៅដែលពួកគេចង់បានដដែល។ ប៉ុន្តែលើកនេះពួកគេបានផ្លាស់ប្តូរយន្តការ និងយុទ្ធសាស្ត្រថ្មីដើម្បីធ្វើសកម្មភាពតាមរយៈការប្រើប្រាស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនឲ្យដើរតួជំនួសគណបក្សប្រឆាំងជ្រុលនិយម ដែលត្រូវបានតុលាការកំពូលរំលាយចោល។ ក្នុងយុទ្ធសាស្ត្រថ្មីនេះពួកគេបានបញ្ចូល ក្រុមសកម្មជននយោបាយប្រឆាំងឲ្យធ្វើសកម្មភាពដោយជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិលវិញម្តង ក្រោមការជួយជ្រោមជ្រែង ពីបរទេសមួយចំនួន ដែលជាចៅហ្វាយនាយ។ រីឯអង្គការសង្គមស៊ីវិលទាំងនោះទៀតសោតមួយចំនួនគឺជាអង្គការដែលបង្កើតឡើងដោយខុសច្បាប់ និងដោយមិនបានចុះបញ្ជីជាផ្លូវការនៅស្ថាប័នដែលកំណត់ដោយច្បាប់ឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...